(ភ្នំពេញ)៖ ដើម្បីរួមចំណែកក្នុងការបង្ការការពារ និងទប់ស្កាត់ ការរីករាលដាលនៃមេរោគកូវីដ១៩ ក្រោមការណែនាំពីក្រសួងសុខាភិបាល និងស្ថាប័នពាក់ព័ន្ធ ព្រមទាំងអាជ្ញាធរ មូលដ្ឋានផងដែរនោះ ក្រុមហ៊ុន បុរីរិទ្ធិ បានយកគិតគូរយ៉ាងខ្លាំង ទៅលើសុខុមាលភាពប្រជាពលរដ្ឋ ដែលកំពុងរស់នៅក្នុងបរិវេណបុរីរបស់ខ្លួន។

ជាក់ស្តែងក្រុមហ៊ុន បុរីរិទ្ធិ ដែលតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះសុខមាលភាព និងសុវត្ថិភាពរបស់អតិថិជនជាចម្បង បានធ្វើការសហការជាមួយក្រុមហ៊ុន Truly Nolen ដែលជាក្រុមហ៊ុនផ្តល់សេវាកម្មបាញ់ថ្នាំកម្ចាត់សត្វល្អិត និងមេរោគលំដាប់អន្តរជាតិ ដែលមានបទពិសោធន៍ និងជំនាញច្បាស់លាស់ក្នុងវិស័យនេះជាង៨០ឆ្នាំ និងវត្តមានក្នុង ៦៦ប្រទេស មកបាញ់ទប់ស្កាត់ និងការពារមេរោគ កូវីដ១៩ នៅក្នុងបរិវេណបុរីរិទ្ធិទាំងមូល និងដើម្បីលើកកម្ពស់នូវសុវត្ថិភាព សុខមាលភាព និងភាពសុខដុមដល់ប្រជាពលរដ្ឋទាំងអស់ ដែលកំពុងរស់នៅក្នុងបុរីរិទ្ធិ គម្រោងទី១នេះតែម្តង៕

ទាំងនេះជាសកម្មភាពនៃការបាញ់បង្ការមេរោគ កូវីដ-១៩ ក្នុងបរិវេណបុរីរិទ្ធិទាំងមូល៖