(ភ្នំពេញ)៖ លោក ប៊ិន នាងចាន់ណារ៉ូ មន្ដ្រី នៃនាយកដ្ឋាននីតិកម្ម ក្រសួងទេសចរណ៍ នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០ បានប្រកាសបរិច្ចាគប្រាក់បៀវត្សរបស់ខ្លួន ចំនួន៦០ម៉ឺនរៀលក្នុងមួយខែ រយៈពេល២ខែ គិតចាប់ពីខែឧសភា ដល់ខែមិថុនា ឆ្នាំ២០២០ ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចបរិច្ចាគប្រាក់បៀវត្សរបស់សម្តេចចំនួន៧ខែ ជូនដល់គណៈកម្មការជាតិ ប្រយុទ្ធនឹងជំងឺកូវីដ១៩។ ប្រាក់ខែរបស់ សម្តេចតេជោដែលបរិច្ចាគនេះ គឺរាប់ចាប់ពីខែមីនា រហូតដល់ខែកញ្ញា ឆ្នាំ២០២០៕