(​ភ្នំពេញ)៖ នៅ​ថ្ងៃ​ទី​៦ ខែ​មករា ឆ្នាំ​២០១៦ម្សិលមិញ​នេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​ នៅ​ទូទាំង​ប្រទេស​ចំនួន១០​លើក (យប់០៩​លើក) បណ្តាលឲ្យ​មនុស្ស​ស្លាប់០៥​នាក់ របួសធ្ងន់០៧​នាក់ របួសស្រាល០៣​នាក់ និង​មិន​ពាក់មួក​ពេល​គ្រោះ​ថ្នាក់​មាន០៩​នាក់​ នេះបើតាមការចុះផ្សាយ របស់គេហទំព័រ អគ្គស្នងការនគរបាលជាតិ។

​ប្រភពព័ត៌មានដដែលបន្ថែមថា ក្នុង​គ្រោះថ្នាក់​ចរាចរណ៍ ​ទាំង១០​លើក​នេះ បាន​បង្ក​ឲ្យ​ខូចខាត​យានយន្ត​សរុប១៨​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន១២​គ្រឿង រថយន្ត​ធុន​តូច០២​គ្រឿង រថយន្ត​ធុន​ធំ០២​គ្រឿង យាន​ផ្សេងៗ០១​គ្រឿង និងថ្មើរជើង០១​នាក់ ហើយ​មូលហេតុ​ដែល​បណ្តាលឲ្យ ​មាន​គ្រោះថ្នាក់​រួម​មាន៖ ល្មើស​ល្បឿន០៤​លើក មិន​គោរព​សិទ្ធិ០២​លើក មិន​ប្រកាន់​ស្តាំ០២​លើក ស្រវឹង០១​លើក ប្រជែ​គ្រោះថ្នាក់០១​លើក និង​បត់​គ្រោះថ្នាក់០១​លើក​។

​ដោយឡែក​យាន​ល្មើស​សរុប ​ទូទាំង​ប្រទេស ​មាន៧២០៨​គ្រឿង បាន​ធ្វើ​ការអប់រំ​ មាន៣៨៤២​គ្រឿង និង​ពិន័យ​សរុប៣៣៦៦​គ្រឿង និង​បាន​ឃាត់​យាន ​ទុក​មាន១៥៣​គ្រឿង​៕