(ភ្នំពេញ)៖ លោក ព្រាប មុនី ចៅសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ ព្រមទាំងចៅសង្កាត់រង សមាជិកក្រុមប្រឹក្សាសង្កាត់ និងស្មៀនសង្កាត់សរុប ១០នាក់ នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០ បានប្រកាសបរិច្ចាគប្រាក់បៀវត្សរបស់ខ្លួន ជូនដល់គណៈកម្មការជាតិ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

*ទី១៖ លោក ព្រាប មុនី ចៅសង្កាត់ព្រែកលៀប បរិច្ចាគប្រាក់បៀវត្សចំនួន ២០ ម៉ឺនរៀល រយៈពេល៦ខែ ចាប់ពីខែឧសភា ដល់ខែតុលា ឆ្នាំ២០២០
*ទី២៖ លោកស្រី ឈ្នាង ផាន់ណារី ចៅសង្កាត់រងទី១ បរិច្ចាគប្រាក់បៀវត្សចំនួន ១០ ម៉ឺនរៀល រយៈពេល ៦ខែ ចាប់ពីខែឧសភា ដល់ខែតុលា ឆ្នាំ២០២០
*ទី៣៖ លោក អ៊ុច យាន ចៅសង្កាត់រងទី២ បរិច្ចាគប្រាក់បៀវត្សចំនួន ១០ ម៉ឺនរៀល រយៈពេល ៦ខែ ចាប់ពីខែឧសភា ដល់ខែតុលា ឆ្នាំ២០២០
*ទី៤៖ លោក ចក់ ចន សមាជិកក្រុមប្រឹក្សាសង្កាត់ បរិច្ចាគប្រាក់បៀវត្សចំនួន ៥ ម៉ឺនរៀល រយៈពេល ៦ខែ ចាប់ពីខែឧសភា ដល់ខែតុលា ឆ្នាំ២០២០
*ទី៥៖ លោក ម៉ន គឹមលី សមាជិកក្រុមប្រឹក្សាសង្កាត់ បរិច្ចាគប្រាក់បៀវត្សចំនួន ៥ ម៉ឺនរៀល រយៈពេល ៦ខែ ចាប់ពីខែឧសភា ដល់ខែតុលា ឆ្នាំ២០២០
*ទី៦៖ លោក ពៅ ស៊ីថា សមាជិកក្រុមប្រឹក្សាសង្កាត់ បរិច្ចាគប្រាក់បៀវត្សចំនួន ៥ ម៉ឺនរៀល រយៈពេល ៦ខែ ចាប់ពីខែឧសភា ដល់ខែតុលា ឆ្នាំ២០២០
*ទី៧៖ លោក ស៊ិន កុសល សមាជិកក្រុមប្រឹក្សាសង្កាត់ បរិច្ចាគប្រាក់បៀវត្សចំនួន ៥ ម៉ឺនរៀល រយៈពេល ៦ខែ ចាប់ពីខែឧសភា ដល់ខែតុលា ឆ្នាំ២០២០
*ទី៨៖ លោក អួង អៀវ សមាជិកក្រុមប្រឹក្សាសង្កាត់ បរិច្ចាគប្រាក់បៀវត្សចំនួន ៥ ម៉ឺនរៀល រយៈពេល ៦ខែ ចាប់ពីខែឧសភា ដល់ខែតុលា ឆ្នាំ២០២០
*ទី៩៖ លោក គង់ ឬទ្ធាវុធ សមាជិកក្រុមប្រឹក្សាសង្កាត់ បរិច្ចាគប្រាក់បៀវត្សចំនួន ៥ ម៉ឺនរៀល រយៈពេល ៦ខែ ចាប់ពីខែឧសភា ដល់ខែតុលា ឆ្នាំ២០២០
*ទី១០៖ លោក ស៊ុយ ចំណាប់ ស្មៀនសង្កាត់ព្រែកលៀប បរិច្ចាគប្រាក់បៀវត្សចំនួន ១០ ម៉ឺនរៀល រយៈពេល ៦ខែ ចាប់ពីខែឧសភា ដល់ខែតុលា ឆ្នាំ២០២០។

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចបរិច្ចាគប្រាក់បៀវត្សរបស់សម្តេចចំនួន៧ខែ ជូនដល់គណៈកម្មការជាតិ ប្រយុទ្ធនឹងជំងឺកូវីដ១៩។ ប្រាក់ខែរបស់ សម្តេចតេជោដែលបរិច្ចាគនេះ គឺរាប់ចាប់ពីខែមីនា រហូតដល់ខែកញ្ញា ឆ្នាំ២០២០៕