(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ខ្វាន់ ស៊ាម មេបញ្ជាការ បញ្ជាការដ្ឋានកងវិស្វកម្ម នៃអគ្គកងយោធពលខេមរភូមិន្ទ ព្រមទាំងមេបញ្ជាការរង និងនាយទាហាន នៃទីបញ្ជាការដ្ឋានចំនួន ៣៧រូប បានបរិច្ចាគដោយស្ម័គ្រចិត្តនូវប្រាក់បៀវត្ស របស់ខ្លួនសរុប ៧២លានរៀល រយៈពេល៦ខែ ចាប់ពីឧសភា រហូតដល់ខែ តុលា ជូនដល់គណៈកម្មការជាតិ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចបរិច្ចាគប្រាក់បៀវត្សរបស់សម្តេចចំនួន៧ខែ ជូនដល់គណៈកម្មការជាតិ ប្រយុទ្ធនឹងជំងឺកូវីដ១៩។ ប្រាក់ខែរបស់ សម្តេចតេជោដែលបរិច្ចាគនេះ គឺរាប់ចាប់ពីខែមីនា រហូតដល់ខែកញ្ញា ឆ្នាំ២០២០៕