(ត្បូងឃ្មុំ)៖ អភិបាលរងខេត្តត្បូងឃ្មុំ ទាំង០៦រូប នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០ បានប្រកាសបរិច្ចាគប្រាក់បៀវត្សរបស់ខ្លួនជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

លោក ហាក់ សុខមករា បរិច្ចាគប្រាក់បៀវត្សរយៈពេល៦ខែ ចាប់ពីខែមេសា ដល់ខែកញ្ញា, លោក គន់ សុភា លោក ពាង ណារិទ្ធ លោក កេង ប៊ុនណា លោក ចេង ប៊ុណ្ណារ៉ា ចំនួន៥០ម៉ឺនរៀលក្នុងមួយខែ រយៈពេល៥ខែ ចាប់ពីខែឧសភា ដល់ខែកញ្ញា និងលោកស្រី នី ចាន់ធីតា ៥០មុឺនរៀលក្នុង១ខែ រយៈពេល៣ខែ ចាប់ពីខែឧសភា ដល់ខែកក្កដា។

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចបរិច្ចាគប្រាក់បៀវត្សរបស់សម្តេចចំនួន៧ខែ ជូនដល់គណៈកម្មការជាតិ ប្រយុទ្ធនឹងជំងឺកូវីដ១៩។ ប្រាក់ខែរបស់ សម្តេចតេជោដែលបរិច្ចាគនេះ គឺរាប់ចាប់ពីខែមីនា រហូតដល់ខែកញ្ញា ឆ្នាំ២០២០៕