(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈបានបញ្ជាក់ឲ្យដឹង នៅល្ងាចថ្ងៃទី០៦ ខែមករានេះថា ចាប់ពីពេលនេះតទៅ សមត្ថកិច្ចនៅតាមដងផ្លូវទូទាំងប្រទេស នឹងផ្អាកនូវការត្រួតពិនិត្យ ឯកសារមួយចំនួន របស់យានយន្តនៅតាមដងផ្លូវ។

ថ្លែងនៅក្នុងសន្និសីទកាសែតនៅល្ងាចដដែលនេះ ឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់ សាធារណៈ ក៏បានជំរុញឲ្យប្រជាពលរដ្ឋ ប្រញាប់ប្រញាល់ទៅធ្វើលិខិតស្នាម មានដូចជា ប័ណ្ណបើកបរ ប័ណ្ណសំគាល់ទោចក្រ យានយន្ត វិញ្ញាបនប័ត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេស និង លិខិតធ្វើអាជីវកម្មចំពោះរថយន្តដឹកជញ្ជូនឲ្យបានគ្រប់គ្នា៕

លិខិតស្នាមយានយន្តដែល នឹងត្រូវផ្អាកការផាកពិន័យមានដូចជា៖

* ការពិន័យលើយានយន្តមិនទាន់ កាត់ឈ្មោះ
* ឯកសារ ឈៀក
* ឯកសារ អាជីវកម្ម
* រថយន្តគ្រួសារដែលអង្គុយខាងក្រោយ ៤ឬ ៥នាក់ (មានក្មេងតូច)
* ប័ណ្ណសម្គាល់យានយន្ត (កាតគ្រី)
* ប័ណ្ណបើកបរ

សូមជំរាបថា ការផ្អាកចំនួនទាំង៦ចំណុចខាងលើនេះ លុះត្រាណាតែមានបទបញ្ជាតែបទល្មើស, ក្រៅពីនោះត្រួតពិនិត្យ និងផាកពិន័យធម្មតា៕

នៅថ្ងៃនេះសមត្ថកិច្ចផាកពិន័យបានថវិកាជាង៧០លានរៀល, សរុបរយៈពេលពីថ្ងៃទី០១ ដល់ថ្ងៃទី០៦ បានជិត៤២០លានរៀល

Posted by Fresh News on Wednesday, January 6, 2016