(ភ្នំពេញ)៖ គិតត្រឹមថ្ងៃ០១ដល់ថ្ងៃ០៦ ខែមករា ឆ្នាំ២០១៦ អាជ្ញាធរ មានសមត្ថកិច្ច ផាកពិន័យថវិកាបាន ជិត៤២០លានរៀល នៅទូទាំងប្រទេស។នេះបើយោងតាមរបាយការណ៍របស់បូកសរុបលទ្ធផលអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។

របាយការណ៍ ដែល Fresh News ទទួលបាននៅល្ងាចថ្ងៃនេះ  បានឲ្យដឹងថា ការផាកពិន័យដែលបានមកពីការអនុវត្តច្បាប់ចរា ចរណ៍ផ្លូវគោកថ្មី គិតជា ទឹកប្រាក់ដែលផាកពិន័យបាន ៤១០,៧៨៧,០០០រៀល ក្នុងនោះបានមកពីការផាកពិន័យឡាន ដែលបង់ថវិការួចមានចំនួន ២៤២,២៨៣,០០០រៀល និង ការផាកពិន័យម៉ូតូបាន១៦៨,៥០៤,០០០ រៀល។
សូមបញ្ជាក់ថា សម្រាប់ការផាកពិន័យនៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៦ វិញ គឺមាន៧១,០៦០,០០០រៀល បានពីការផាកឡាន ៤៨,១០៥,០០០រៀល និង បានពីការផាកម៉ូតូ ២២,៩៥៥,០០០រៀល។ នេះបើយោងតាមរបាយការណ៍បូកសរុបលទ្ធផលអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកប្រចាំថ្ងៃ៕

នៅថ្ងៃនេះសមត្ថកិច្ចផាកពិន័យបានថវិកាជាង៧០លានរៀល, សរុបរយៈពេលពីថ្ងៃទី០១ ដល់ថ្ងៃទី០៦ បានជិត៤២០លានរៀល

Posted by Fresh News on Wednesday, January 6, 2016