(ភ្នំពេញ)៖ លោកវរសេនីយ៍ឯក សេង ឈៀង មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌជ្រោយចង្វារ និងលោក រ៉ឺន វីរៈបុត្រ មេបញ្ជាការរង បានប្រកាសបរិច្ចាគប្រាក់បៀវត្សរបស់ខ្លួន ចំនួន៥០ម៉ឺន និង៤០ម៉ឺនរៀល រយៈពេល៦ខែ គិតចាប់ពីខែឧសភា ដល់ខែតុលាឆ្នាំ២០២០ ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចបរិច្ចាគប្រាក់បៀវត្សរបស់សម្តេចចំនួន៧ខែ ជូនដល់គណៈកម្មការជាតិ ប្រយុទ្ធនឹងជំងឺកូវីដ១៩។ ប្រាក់ខែរបស់ សម្តេចតេជោដែលបរិច្ចាគនេះ គឺរាប់ចាប់ពីខែមីនា រហូតដល់ខែកញ្ញា ឆ្នាំ២០២០៕