(ភ្នំពេញ)៖ លោក ទួន ស៊ីផាន់ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃនិងជាអនុប្រធានក្រុមប្រឹក្សាអ្នកច្បាប់ នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២០ ប្រកាសបរិច្ចាគប្រាក់បៀវត្ស ចំនួន ១.០០០.០០០ (មួយលាន) រៀលក្នុង១ខែ សម្រាប់រយៈពេល៥ខែដែលត្រូវកាត់ចេញពីប្រាក់បៀវត្សប្រចាំខែដែលត្រូវបើកនៅទីស្តីការគណៈរដ្ឋមន្ត្រី គិតចាប់ពីខែឧសភា ដល់ខែកញ្ញា ឆ្នាំ២០២០ ជូនដល់គណៈកម្មាធិការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩។

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចបរិច្ចាគប្រាក់បៀវត្សរបស់សម្តេចចំនួន៧ខែ ជូនដល់គណៈកម្មការជាតិ ប្រយុទ្ធនឹងជំងឺកូវីដ១៩។ ប្រាក់ខែរបស់ សម្តេចតេជោដែលបរិច្ចាគនេះ គឺរាប់ចាប់ពីខែមីនា រហូតដល់ខែកញ្ញា ឆ្នាំ២០២០៕