(ភ្នំពេញ) លោក អ៊ុត ស៊ីណាត សមាជិក និងជាអគ្គលេខាធិការរងក្រុមប្រឹក្សាអ្នកច្បាប់ បានប្រកាសបរិច្ចាគប្រាក់បៀវត្សរបស់ខ្លួនក្នុងមួយខែ ៣០០,០០០រៀល សម្រាប់រយៈពេល ៤ខែ គិតចាប់ពីខែឧសភាដល់ខែសីហា ឆ្នាំ២០២០ ជូនដល់គណៈកម្មាធិការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩។

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចបរិច្ចាគប្រាក់បៀវត្សរបស់សម្តេចចំនួន៧ខែ ជូនដល់គណៈកម្មការជាតិ ប្រយុទ្ធនឹងជំងឺកូវីដ១៩។ ប្រាក់ខែរបស់ សម្តេចតេជោដែលបរិច្ចាគនេះ គឺរាប់ចាប់ពីខែមីនា រហូតដល់ខែកញ្ញា ឆ្នាំ២០២០៕