(សៀមរាប)៖ ឧត្តមសេយនីត្រី តេង ច័ន្ទណាត ស្នងការរងខេត្ដសៀមរាប តំណាងឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត បានអញ្ជើញជាអធីបតីភាព បើកវគ្គបណ្តុះ បណ្តាល បំប៉នសមត្ថភាពមន្ត្រីចរាចរណ៍ផ្លូវគោក និងស្តីពីការកែសម្រួលអនុក្រឹត្យលេខ ៤៤អនក្រ.បក ស្តីពីការផាកពិន័យអន្តរការណ៍ ចំពោះអំពើល្មើសនឹងច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក វគ្គទី២ នៅសាលប្រជុំស្នងការដ្ឋាន នគរបាលខេត្តសៀមរាប។

សិក្ខាកាមចូលរួម មានចំនួន៧២នាក់ (ស្រី៧នាក់)៖ នាយរងការិយាល័យ, នាយរង នាយរងផ្នែក មន្ត្រីការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក, អធិការរងទទួលផែនចរាចរណ៍, នាយ-នាយរងផ្នែក និងមន្ត្រី ដែលរៀបចំធ្វើឡើង នាថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០។

អនុក្រឹត្យថ្មីនេះ បានកែប្រែនូវមាត្រមួយចំនួនដូចជាមាត្រា៦ មាត្រា៧ មាត្រា១០ មាត្រា១១ មាត្រា១២ មាត្រា១៣ មាត្រា១៤ និងឲមាត្រា១៥ នៃក្នុងជំពូកទី៣ ពាក់ព័ន្ធបទល្មើស និងចំនួនទឹកប្រាក់ត្រូវពិន័យ នៃអនុក្រឹត្យលេខ៤៤ អនក្រ បក ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧៕