(ភ្នំពេញ)៖ ប្រធានក្រុមប្រឹក្សាឃុំ ក្នុងស្រុកបាទី២រូប ខេត្តតាកែវ គឺលោក ចាន់ សុខន ប្រធានក្រុមប្រឹក្សាឃុំកុមារាជា និងលោក ភួន ឈៀង ប្រធានក្រុមប្រឹក្សាឃុំពត់ស បានប្រកាសបរិច្ចាគប្រាក់បៀវត្ស ចំនួន ២០ម៉ឺនរៀល រយៈពេល ០៥ខែ ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដោយគិតចាប់ ពីខែឧសភា ដល់ខែ កញ្ញា ឆ្នាំ ២០២០នេះ។

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចបរិច្ចាគប្រាក់បៀវត្ស របស់សម្តេចចំនួន៧ខែ ជូនដល់គណៈកម្មការជាតិ ប្រយុទ្ធនឹងជំងឺកូវីដ១៩។ ប្រាក់ខែរបស់ សម្តេចតេជោ ដែលបរិច្ចាគនេះ គឺរាប់ចាប់ពីខែមីនា រហូតដល់ខែកញ្ញា ឆ្នាំ២០២០៕