(រតនគីរី)៖ មន្ត្រីរាជការនៃមន្ទីរមុខងារសាធារណៈខេត្តរតនគិរី ចំនួន១៥នាក់ បានប្រកាសបរិច្ចាគប្រាក់បៀវត្សរបស់ខ្លួន ចាប់ពី៥ម៉ឺនរៀល ដល់ជាង២លានរៀល សម្រាប់រយៈពេល ៦ខែ ចាប់ពីខែឧសភា ដល់ខែតុលា ឆ្នាំ២០២០ ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ នេះបើយោងតាមបញ្ជីឈ្មោះដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០នេះ។

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចបរិច្ចាគប្រាក់បៀវត្សរបស់សម្តេចចំនួន៧ខែ ជូនដល់គណៈកម្មការជាតិ ប្រយុទ្ធនឹងជំងឺកូវីដ១៩។ ប្រាក់ខែរបស់ សម្តេចតេជោដែលបរិច្ចាគនេះ គឺរាប់ចាប់ពីខែមីនា រហូតដល់ខែកញ្ញា ឆ្នាំ២០២០៕

ខាងក្រោមនេះជាបញ្ជីឈ្មោះមន្ត្រីមន្ទីរមុខងារសាធារណៈខេត្តរតនគិរីទាំង១៥នាក់៖