(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២០នេះ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញធ្វើបាឋកថាស្តីពី កំណែទម្រង់ និងដឹកនាំបញ្ជាកងរាជអាវុធហត្ថ និងសំណេះសំណាលជាមួយនាយទាហាន នាយទាហានរង និងសិក្ខាកាមនៅវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល។

នៅក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង, នាយរងសេនាធិការ, ស្នងការ ស្នងការរង នាយក នាយករងវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល នាយការិយាល័យជំនាញចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំង នាយអាវុធហត្ថដែលមានការពាក់ព័ន្ធជាច្រើនរូបទៀត។

ជាការតក់សម្គាល់ អ្នកដែលចូលរួមនៅក្នុងកម្មវិធីនេះ គឺត្រូវបានវាស់កំដៅ និងបាញ់អាល់កុល ព្រមទាំងពាក់ម៉ាសគ្រប់ៗគ្នាផងដែរ៕