(ភ្នំពេញ)៖ លោក ឆាយ សត្យា អគ្គនាយករងវិទ្យាស្ថានស្ថិតិ និងជាទីប្រឹក្សាក្រសួងផែនការ បានប្រកាសបរិច្ចាគប្រាក់បៀវត្ស ១០០% រយៈពេល ៥ខែ ចាប់ពីខែឧសភាដល់ខែកញ្ញា ឆ្នាំ២០២០ ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចបរិច្ចាគប្រាក់បៀវត្សរបស់សម្តេចចំនួន ៧ខែ ជូនដល់គណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩។ ប្រាក់ខែរបស់សម្តេចតេជោដែលបរិច្ចាគនេះ គឺរាប់ចាប់ពីខែមីនារហូតដល់ខែកញ្ញា ឆ្នាំ២០២០៕