​(កុងហ្គោ)៖ សាធារណរដ្ឋ ប្រជាធិបតេយ្យកុងហ្គោ នឹងធ្វើការដោះលែង ក្រុមអ្នកទោសប្រមាណ ២,០០០នាក់ នៅក្នុងខែមករានេះ ដើម្បីកាត់បន្ថយភាពតានតឹង ផ្នែកនយោបាយ នៅចំណុចចាប់ផ្តើម នៃការបោះឆ្នោត នៅក្នុងឆ្នាំនេះ និងដើម្បីកាត់បន្ថយចំនួនអ្នកទោស យ៉ាងច្រើនកុះករ នៅក្នុងពន្ធធនាគារ នេះបើតាមរដ្ឋមន្ត្រី ក្រសួងយុត្តិធម៌ លោក Alexis Thambwe​ ចេញផ្សាយដោយព័ត៌មាន Channel News Asia នៅយប់ថ្ងៃទី៥ ខែមករា ឆ្នាំ២០១៦នេះ។

ក្រុមអង្គការសិទ្ធិមនុស្ស បានស្វាគមន៍នូវការប្រកាសនេះ​ ប៉ុន្តែបានធ្វើការរិះគន់រដ្ឋាភិបាល ដែលបានមិនយកចិត្តទុកដាក់ លើចំនួនអ្នកទោស ដែលរដ្ឋាភិបាលបានឃុំខ្លួន ​ពីបទចោទប្រកាន់ លើលោកប្រធានាធិបតី Joseph Kabila ថាព្យាយាមបន្តកាន់អំណាច បន្ទាប់ពីអាណត្តិរបស់លោក បានបញ្ចប់ នៅខែធ្នូកន្លងទៅ។

លោក Joseph Kabila បានក្លាយជាប្រធានាធិបតីកុងហ្គោ នៅក្នុងឆ្នាំ២០១១ ដោយបានឈ្នះការបោះឆ្នោត ពោរពេញដោយជម្លោះ នៅក្នុងឆ្នាំ២០០៦ និង២០១១ ហើយមិនទាន់មានការបង្ហាញឲ្យដឹង ពីអនាគតនៃនយោបាយ របស់លោកនៅឡើយទេ។ កុងហ្គោជាប្រទេសឈានមុខគេ ក្នុងការផលិតស្ពាន់ នៅទ្វីបអាហ្វ្រិក មិនទាន់ ត្រូវបានផ្ទេរអំណាច ដោយសន្តិភាពនៅឡើយទេ ចាប់តាំងពីទទួលបានឯករាជ្យ នៅក្នុងឆ្នាំ១៩៦០។​ មនុស្សជាច្រើនលាននាក់បានស្លាប់ ​ភាគច្រើនដោយការស្រែកឃ្លាន និងគ្រោះមហន្តរាយ នៅក្នុងអំឡុងសង្គ្រាមស៊ីវិល ឆ្នាំ១៩៩៨ដល់ឆ្នាំ២០០៣៕​ ​