(កំពង់ឆ្នាំង)៖ លោកបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២០នេះ បានអញ្ជើញនាំយកសម្ភារប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគ ទៅប្រគល់ជូនគណបក្សឃុំរលាប្អៀរ, ឃុំជើងគ្រាវ, ឃុំគោកបន្ទាយ ដើម្បីត្រៀមបម្រុងទុក សំរាប់ជួយប្រជាពលរដ្ឋដែល មានការខ្វះខាតជីវភាពប្រចាំថ្ងៃ ក្នុងពេលដែលមានការរាតត្បាតនៃជំងឺកូវីត១៩ ជាពិសសប្រជាពលរដ្ឋ ដែលមានសមាជិក ទើបវិលត្រឡប់មកពីក្រៅប្រទេសវិញ និងត្រូវដាក់ឲ្យនៅដាច់ដោយឡែកចំនួន១៤ថ្ងៃ។

សម្ភារទាំងនោះមាន៖ អង្ករ, ទឹកត្រី, ទឹកស៉ីអ៉ីវ, ត្រីខកំប៉ុង, ក្រមា, មី និងសាប៊ូ ដែលពិធីប្រគល់សម្ភារ និងគ្រឿងឧបភោគបរិភោគនេះ ធ្វើឡើងនៅស្នាក់ការគណបក្សឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

លោករដ្ឋមន្ត្រី បានផ្តាំផ្ញើ និងណែនាំដល់ប្រជាពលរដ្ឋ ពិសេសបងប្អូនដែលទើបត្រឡប់មកពីក្រៅប្រទេស សូមបន្តតាមដានសុខភាពផ្ទាល់ខ្លួន ប្រសិនភាពបញ្ហាសុខភាព សូមទាក់ទងទៅមន្ត្រីសុខាភិបាល ឬទាក់ទងទៅលេខទូរស័ព្ទ ១១៥៕