(ភ្នំពេញ)៖ លោក យិត ចាន់ដារដ្ឋ អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា រួមទាំងលោក ឡុង កុសល ប្រធាននាយកដ្ឋានផ្សព្វផ្សាយ និងជាអ្នកនាំពាក្យនៃអាជ្ញាធរជាតិអប្សរា នាថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២០នេះ បានប្រកាសបរិច្ចាគប្រាក់បៀវត្សរបស់ខ្លួន ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

លោកអគ្គនាយករង យិត ចាន់ដារដ្ឋ បានប្រកាសបរិច្ចាគប្រាក់បៀវត្ស ១០០% រយៈពេល២ខែ ដោយគិតចាប់ពីខែឧសភាដល់ខែមិថុនា ឆ្នាំ២០២០។ ចំណែកឯលោក ឡុង កុសល បានប្រកាសបរិច្ចាគប្រាក់បៀវត្សក្នុងមួយខែ ១,០០០,០០០រៀល រយៈពេល៣ខែ ដោយគិតចាប់ពីខែឧសភាដល់ខែកក្កដា ឆ្នាំ២០២០

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចបរិច្ចាគប្រាក់បៀវត្សរបស់សម្តេចចំនួន ៧ខែ ជូនដល់គណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩។ ប្រាក់ខែរបស់សម្តេចតេជោដែលបរិច្ចាគនេះ គឺរាប់ចាប់ពីខែមីនា រហូតដល់ខែកញ្ញា ឆ្នាំ២០២០៕