(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក គឹម វណ្ណា នាយកមជ្ឈមណ្ឌលស្រាវជ្រាវយុទ្ធសាស្ត្រយោធា (ម.ស.យ) និងសហការីនៃមជ្ឈមណ្ឌលនេះចំនួន ៥រូបទៀត បានប្រកាសបរិច្ចាគប្រាក់បៀវត្សរបស់ខ្លួនក្នុងម្នាក់រយៈពេល ៦ខែ គិតចាប់ពីខែមេសាដល់ខែកញ្ញា ឆ្នាំ២០២០ ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩។

ក្នុងនោះរួមមាន៖
១. លោកឧត្តមសេនីយ៍ឯក គឹម វណ្ណា នាយក ម.ស.យ ៥០០,០០០រៀល។
២. លោកឧត្តមសេនីយ៍ទោ ស៉ឹម យូហុង នាយក ម.ស.យ ៥០០,០០០រៀល។
៣. លោកឧត្តមសេនីយ៍ទោ លឹម សេង នាយករង ម.ស.យ ៥០០,០០០រៀល។
៤. លោកឧត្តមសេនីយ៍ទោ ទេព ប៉ា នាយករង ម.ស.យ ៥០០,០០០រៀល។
៥. លោកឧត្តមសេនីយ៍ទោ មិន សោភ័ណ្ឌ នាយករង ម.ស.យ ៥០០,០០០រៀល។
៦. លោកវរសេនីយ៍ត្រី យាន នៅ នាយរងការិយាល័យស្រាវជ្រាវយុទ្ធសាស្ត្រជើងគោក ២០០,០០០រៀល។

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចបរិច្ចាគប្រាក់បៀវត្សរបស់សម្តេចចំនួន ៧ខែ ជូនដល់គណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩។ ប្រាក់ខែរបស់សម្តេចតេជោដែលបរិច្ចាគនេះ គឺរាប់ចាប់ពីខែមីនារហូតដល់ខែកញ្ញា ឆ្នាំ២០២០៕