(ភ្នំពេញ)៖ ឧត្តមសេនីយ៍ត្រី អ៊ុយ មូនីរ៉ា ស្នងការរង ស្នងការដ្ឋានហ្វឹកហ្វឺន និងឃោសនាព័ត៌មាន នៃបញ្ជាការដ្ឋានកងទ័ពជើងអាកាស នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២០នេះ បានប្រកាសបរិច្ចាគថវិការបស់ខ្លួន ចំនួន២លានរៀល ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចបរិច្ចាគប្រាក់បៀវត្សរបស់សម្តេចចំនួន៧ខែ ជូនដល់គណៈកម្មការជាតិ ប្រយុទ្ធនឹងជំងឺកូវីដ១៩។ ប្រាក់ខែរបស់ សម្តេចតេជោដែលបរិច្ចាគនេះ គឺរាប់ចាប់ពីខែមីនា រហូតដល់ខែកញ្ញា ឆ្នាំ២០២០៕