(កណ្ដាល)៖ លោក គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធនឹងជំងឺកូវីដ១៩ នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០ ទទួលបានការឧបត្ថម្ភទឹកសុទ្ធធម្មជាតិប្រូវីដា ចំនួន ១,០០០កេស ពីក្រុមហ៊ុន ING Holdings Co., Ltd សម្រាប់ចូលរួមយុទ្ធនាការ បង្ការ និងទប់ស្កាត់ ជំងឺកូវីដ១៩ នៅក្នុងខេត្តកណ្តាល។

ពិធីប្រគល់ទទួលនេះ ក៏មានតំណាងក្រុមហ៊ុន អាយអិនជី ហូលឌីង ដែលដឹកនាំដោយ លោក កែវ សូថា តំណាងឲ្យលោកឧកញ៉ា អុីង ប៊ុនហ៊ូវ និងលោកស្រី ប្រធានអគ្គនាយកក្រុមហ៊ុន ING Holdings Co., Ltd ផងដែរ ។

ប្រូវីដា ជាទឹកពិសាធម្មជាតិទី១ នៅកម្ពុជា ដែលមានប្រភពផុសចេញពីតំបន់ព្រៃត្រូពិចធម្មជាតិនាជួរភ្នំខេត្តកំពត សម្បូរដោយសារធាតុចិញ្ចឹមដ៏ច្រើនសំបូរបែប មានតុល្យភាពល្អប្រសើរបំផុតសម្រាប់សុខភាព ដែលមានទីតាំងនៅភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត។

ទូរស័ព្ទលេខ៖ (+៨៥៥)៨៧ ៧៨៧ ៩៧៨ - ៨៧ ៧៨៤ ០៧៨ អីម៉ែល៖ [email protected] គេហទំព័រ៖ www.provida-water.com។

សូមជម្រាបថា គិតត្រឹមថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២០នេះ អ្នកជំងឺកូវីដ១៩ បានជាសះស្បើយរហូតដល់ ១៥នាក់ថ្មីទៀត ចំនួនអ្នកជាសះស្បើយកើនឡើងដល់៤៩នាក់ ហើយពិសេសបំផុតគ្មានអ្នកឆ្លងជំងឺកូវីដថ្មីទេ។ អ្នកកំពុងសម្រាកព្យាបាលធ្លាក់ចុះមកត្រឹមចំនួន៦៥នាក់ នៃអ្នកឆ្លងសរុប១១៤នាក់៕