(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ឈួន ថាវរិន្ទ មេបញ្ជាការរងកងទ័ពជើងអាកាស នៃអគ្គបញ្ជាការដ្ឋាន នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០ បានប្រកាសបរិច្ចាគប្រាក់បៀវត្សរបស់ខ្លួន ចំនួន១លាន២សែនរៀល ក្នុងមួយខែ សម្រាប់រយៈពេល៧ខែ ចាប់ពីខែឧសភា ដល់ខែវិច្ឆិកា ឆ្នាំ២០២០ ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

ជាមួយគ្នានេះ លោក យិន សុខា និងលោក គង់ មុនី មេបញ្ជាការរងកងទ័ពជើងអាកាស នៃអគ្គបញ្ជាការដ្ឋាន ក៏បានប្រកាសបរិច្ចាគប្រាក់បៀវត្សរបស់ខ្លួនម្នាក់ ចំនួន២លានរៀល ជូនគណៈកម្មការជាតិប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ផងដែរ។

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចបរិច្ចាគប្រាក់បៀវត្សរបស់សម្តេចចំនួន៧ខែ ជូនដល់គណៈកម្មការជាតិ ប្រយុទ្ធនឹងជំងឺកូវីដ១៩។ ប្រាក់ខែរបស់ សម្តេចតេជោដែលបរិច្ចាគនេះ គឺរាប់ចាប់ពីខែមីនា រហូតដល់ខែកញ្ញា ឆ្នាំ២០២០៕