(កំពង់ចាម)៖ លោក ជុំ ណារ៉ាន់ ប្រធាន និងលោក ឈន ចាន់ដែត អនុប្រធានលេខាធិការដ្ឋាន រដ្ឋបាលសាលាដំបូងខេត្តកំពង់ចាម នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០ បានប្រកាសបរិច្ចាគប្រាក់បៀវត្សរបស់ខ្លួន (លោក ជុំ ណារ៉ាន់ ចំនួន៥០ម៉ឺនរៀល ក្នុងមួយខែ រយៈពេល២ខែ និងលោក ឈន ចាន់ដែត ចំនួន២០ម៉ឺនរៀល ក្នុងមួយខែ រយៈពេល៤ខែ) ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចបរិច្ចាគប្រាក់បៀវត្សរបស់សម្តេចចំនួន៧ខែ ជូនដល់គណៈកម្មការជាតិ ប្រយុទ្ធនឹងជំងឺកូវីដ១៩។ ប្រាក់ខែរបស់ សម្តេចតេជោដែលបរិច្ចាគនេះ គឺរាប់ចាប់ពីខែមីនា រហូតដល់ខែកញ្ញា ឆ្នាំ២០២០៕