(ភ្នំពេញ)៖ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្ញើសារថ្វាយព្រះសព្ទសាធុការពរជ័យ បវរសួស្ដី សេរីវឌ្ឍនា វិបុលសុខមហាប្រសើរគ្រប់ប្រការ ថ្វាយព្រះករុណា ព្រះបាទសម្ដេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា និងព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរខាងមុខនេះ។

ក្នុងព្រះរាជសារទូលថ្វាយព្រះមហាក្សត្រជីវិតតម្កល់លើត្បូង, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានសរសេរថា «ព្រះមហាករុណាទិគុណ និងព្រះព្រហ្មវិហារធម៌ដ៏ថ្លៃថ្លា នៃព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ដែលជានិជ្ជកាលព្រះអង្គតែងតែយាងបំពេញព្រះរាជសកម្មភាពដ៏ឧត្តុង្គឧត្តម ព្រមទាំងលះបង់ព្រះកាយពល និងព្រះបញ្ញាញ្ញាណ មិនគិតនឿយហត់ បន្តព្រះរាជស្នាព្រះហស្ថដ៏ឧត្តុង្គឧត្តមជាប្រវត្តិសាស្រ្ត ពី ព្រះករុណាព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ ដើម្បីបុព្វហេតុជាតិ មាតុភូមិ ប្រជារាស្រ្តជាទីស្រឡាញ់របស់ព្រះអង្គ និងបានព្រះរាជជូបត្ថម្ភគាំទ្រយ៉ាងធំធេង ជាព្រះរាជទ្រព្យប្រចាំខែ រៀងរាល់ទិវាពិភពលោកកាកកាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា និងក្នុងឱកាសផ្សេងៗទៀត ដល់កាកបាទក្រហមកម្ពុជា និងក្នុងបរិការណ៍នៃបេសកកម្មប្រយុទ្ធប្រឆាំងការរីករាលដាលជាំសកល នៃជំងឺកូវីដ១៩ ដែលជាចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់សុខុមាលភាព និងជីវភាពរស់នៅរបស់ប្រជានុរាស្រ្តក្នុងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាក្នុងសកលលោក»

ដោយឡែកសម្រាប់លិខិតទូលថ្វាយសម្តេចម៉ែវិញ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានសរសេរថា៖ «មហាករុណាទិគុណ និងព្រះព្រហ្មវិហារធម៌ដ៏ថ្លៃថ្លា នៃសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាលព្រះអង្គបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណមិនគិតពីការនឿយហត់ បន្តព្រះរាជស្នាមព្រះហស្ថដ៏ឧត្ដុង្គឧត្ដមជាប្រវត្តិសាស្ត្រពី ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបរមរដ្ឋនកោដ្ឋ ដើម្បីបុព្វហេតុជាតិ មាតុភូមិប្រជារាស្រ្តជាទីស្រឡាញ់របស់ព្រះអង្គ និងបានព្រះរាជូបត្ថម្ភ គាំទ្រយ៉ាងធំធេង ជាព្រះរាជទ្រព្យប្រចាំខែ រៀងរាល់ទិវាពិភពលោកកាកកាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា និងក្នុងឱកាសផ្សេងៗទៀត ដល់កាកបាទក្រហមកម្ពុជា និងក្នុងបរិការណ៍នៃបេសកកម្មប្រយុទ្ធប្រឆាំងការរីករាលដាលជាំសកល នៃជំងឺកូវីដ១៩ ដែលជាចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់សុខុមាលភាព និងជីវភាពរស់នៅរបស់ប្រជានុរាស្រ្តក្នុងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាក្នុងសកលលោក»

ខាងក្រោមនេះជាលិខិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតទូលថ្វាយព្រះមហាក្សត្រ និងសម្តេចម៉ែ៖