(ភ្នំពេញ)៖ គិតមកដល់យប់ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០ សប្បុរសជនចំនួន ១៤រូប ដែលជាថ្នាក់ដឹកនាំក្រសួងទេសចរណ៍ បានបន្តប្រកាសបរិច្ចាគប្រាក់បៀវត្សរបស់ខ្លួនជាបន្តបន្ទាប់ ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ខណៈថ្នាក់ដឹកនាំមួយចំនួននៃក្រសួងនេះ ក៏បានប្រកាសចូលរួមបរិច្ចាគរួចមកហើយដែរ។

ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ទាំង ១៤រូបនោះ រួមមាន៖

១៖ លោក ជា បូរ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍ ប្រកាសបរិច្ចាគប្រាក់បៀវត្សក្នុងមួយខែ ២,០០០,០០០រៀល រយៈពេល ៦ខែ ចាប់ពីខែមេសាដល់ខែកញ្ញា ឆ្នាំ២០២០។

២៖ លោក គុជ បញ្ញាសា អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ ប្រកាសបរិច្ចាគប្រាក់បៀវត្សរបស់ខ្លួនចំនួន ៦ខែ គិតចាប់ពីខែមេសាដល់ខែកញ្ញា ឆ្នាំ២០២០។

៣៖ លោក កាទើ មហាំម៉ាត់ណោសស្រ៉ី អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ ប្រកាសរំលែកប្រាក់បៀវត្សរបស់ខ្លួនក្នុងមួយខែ ៥០០,០០០រៀល រយៈពេល ៣ខែ គិតចាប់ពីខែមេសាដល់ខែមិថុនា ឆ្នាំ២០២០។

៤៖ លោក កើត ពុទ្ធវរី អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ ប្រកាសរំលែកប្រាក់បៀវត្សរបស់ខ្លួនក្នុងមួយខែ ៥០០,០០០រៀល រយៈពេល ៣ខែ គិតចាប់ពីខែឧសភាដល់ខែកក្កដា ឆ្នាំ២០២០។

៥៖ លោក ហង្ស សណ្ដាប់ អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ ប្រកាសរំលែកប្រាក់បៀវត្សរបស់ខ្លួនក្នុងមួយខែ ១,០០០,០០០រៀល រយៈពេល ៣ខែ គិតចាប់ពីខែឧសភាដល់ខែមិថុនា ឆ្នាំ២០២០។

៦៖ លោក ជា កុសល អនុរដ្ឋលេខាធិការ និងជានាយកខុទ្ទកាល័យរដ្ឋមន្ត្រីក្រសួងទេសចរណ៍ ប្រកាសរំលែកប្រាក់បៀវត្សរបស់ខ្លួនក្នុងមួយខែ ៥០០,០០០រៀល រយៈពេល ៦ខែ គិតចាប់ពីខែមេសាដល់ខែកញ្ញា ឆ្នាំ២០២០។

៧៖ លោក គង់ សូលីដា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ ក្រសួងទេសចរណ៍ ប្រកាសរំលែកប្រាក់បៀវត្សរបស់ខ្លួនក្នុងមួយខែ ៥០០,០០០រៀល រយៈពេល ៦ខែ គិតចាប់ពីខែមេសាដល់ខែកញ្ញា ឆ្នាំ២០២០។

៨៖ លោក ប្រាក់ ច័ន្ទតារា អគ្គាធិការនៃអគ្គាធិការដ្ឋានក្រសួងទេសចរណ៍ ប្រកាសរំលែកប្រាក់បៀវត្សរបស់ខ្លួនក្នុងមួយខែ ៥០០,០០០រៀល រយៈពេល ៦ខែ គិតចាប់ពីខែមេសាដល់ខែកញ្ញា ឆ្នាំ២០២០។

៩៖ លោក អាំង សុវណ្ណរ័ត្ន អគ្គនាយករងនៃអគ្គនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ប្រកាសរំលែកប្រាក់បៀវត្សក្នុងតួនាទីជាអគ្គនាយករងនៅក្រសួងទេសចរណ៍ ក្នុងមួយខែ ៥០០,០០០រៀល រយៈពេល ៣ខែ គិតចាប់ពីខែឧសភាដល់ខែកក្កដា ឆ្នាំ២០២០។

១០៖ លោក ហេង សុដានី ទីប្រឹក្សាក្រសួង និងជាអគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថ នៃក្រសួងទេសចរណ៍ ប្រកាសរំលែកប្រាក់បៀវត្សរបស់ខ្លួនក្នុងមួយខែ ៥០០,០០០រៀល រយៈពេល ៦ខែ គិតចាប់ពីខែមេសាដល់ខែកញ្ញា ឆ្នាំ២០២០។

១១៖ លោក ហេង សុខចំរើន អគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ និងជានាយករងខុទ្ទកាល័យរដ្ឋមន្ត្រីក្រសួងទេសចរណ៍ ប្រកាសរំលែកប្រាក់បៀវត្សរបស់ខ្លួនក្នុងមួយខែ ៥០០,០០០រៀល រយៈពេល ៣ខែ គិតចាប់ពីខែមេសាដល់ខែមិថុនា ឆ្នាំ២០២០។

១២៖ លោក ជុក ជំនោរ ទីប្រឹក្សាក្រសួង និងជាប្រធាននាយកដ្ឋានអភិវឌ្ឍន៍ផលិតផលទេសចរណ៍ ប្រកាសរំលែកប្រាក់បៀវត្សរបស់ខ្លួនក្នុងមួយខែ ៥០០,០០០រៀល រយៈពេល ៣ខែ គិតចាប់ពីខែឧសភាដល់ខែកក្កដា ឆ្នាំ២០២០។

១៣៖ លោក អៀ វុត្ថារា ប្រធាននាយកដ្ឋានគណនេយ្យ និងហិរញ្ញវត្ថុ នៃក្រសួងទេសចរណ៍ ប្រកាសរំលែកប្រាក់បៀវត្សរបស់ខ្លួនក្នុងមួយខែ ៥០០,០០០រៀល រយៈពេល ៣ខែ គិតចាប់ពីខែមេសាដល់ខែមិថុនា ឆ្នាំ២០២០។

១៤៖ លោក ហ៊ួត រិទ្ធី ប្រធាននាយកដ្ឋានសេវាគាំពារទីក្រុងស្អាត និងជំរុញការប្រឡងប្រណាំង នៃអគ្គនាយកដ្ឋានគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ ប្រកាសរំលែកប្រាក់បៀវត្សរបស់ខ្លួនក្នុងមួយខែ ២០០,០០០រៀល រយៈពេល ៦ខែ គិតចាប់ពីខែមេសាដល់ខែកញ្ញា ឆ្នាំ២០២០។

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចបរិច្ចាគប្រាក់បៀវត្សរបស់សម្តេចចំនួន៧ខែ ជូនដល់គណៈកម្មការជាតិ ប្រយុទ្ធនឹងជំងឺកូវីដ១៩។ ប្រាក់ខែរបស់សម្តេចតេជោដែលបរិច្ចាគនេះ គឺរាប់ចាប់ពីខែមីនារហូតដល់ខែកញ្ញា ឆ្នាំ២០២០៕