(ភ្នំពេញ)៖ អគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាល និងបណ្តឹង, ប្រធាននាយកដ្ឋាន និងសមាជិក នៃគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ចំនួន ៦រូប នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០នេះ បានស្ម័គ្រចិត្តបរិច្ចាគប្រាក់ខែរបស់ខ្លួន ជូនគណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

នាយករង ប្រធាន និងសមាជិក ទាំង៤រូបនោះនៃគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ចំនួន ៦រូប រួមមាន៖

*ទី១៖ លោក សៅ សុភៈ អគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាល និងបណ្តឹង នៃគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បរិច្ចាគប្រាក់បៀវត្ស ចំនួន៥០ម៉ឺនរៀល ក្នុង១ខែ រយៈពេល ៣ខែ ចាប់ពីខែមេសា ដល់ខែមិថុនា ឆ្នាំ២០២០។
*ទី២៖ លោក ប៊ុត ផល្លា ប្រធាននាយកដ្ឋានស៊ើបអង្កេត នៃអគ្គនាយកដ្ឋានស៊ើបអង្កេត និងអប់រំសិទ្ធិមនុស្ស នៃគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បរិច្ចាគប្រាក់បៀវត្ស ចំនួន ១៥ម៉ឺនរៀល ក្នុង១ខែ រយៈពេល៣ខែ ចាប់ពីខែមេសា ដល់ខែមិថុនា ឆ្នាំ២០២០។
*ទី៣៖ លោក នាង សុរីដា ប្រធាននាយកដ្ឋានបណ្ដឹង នៃអគ្គនាយកដ្ឋានរដ្ឋបាល និងបណ្តឹង នៃគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បរិច្ចាគប្រាក់បៀវត្ស ១៥ម៉ឺនរៀល ក្នុង១ខែ រយៈពេល៣ខែ ចាប់ពីខែមេសា ដល់ខែមិថុនា ឆ្នាំ២០២០។
*ទី៤៖ លោក ប៊ុន ភាព សមាជិកគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ឋានៈស្នើអគ្គនាយក បរិច្ចាគប្រាក់បៀវត្ស ចំនួន ១៥ម៉ឺនរៀល ក្នុង១ខែ រយៈពេល៣ខែ ចាប់ពីខែមេសា ដល់ខែមិថុនា ឆ្នាំ២០២០។
*ទី៥៖ លោក ណយ សុវណ្ណរិត សមាជិកគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ឋានៈស្នើអគ្គនាយក បរិច្ចាគប្រាក់បៀវត្ស ចំនួន ១៥ម៉ឺនរៀល ក្នុង១ខែ រយៈពេល៣ខែ ចាប់ពីខែមេសា ដល់ខែមិថុនា ឆ្នាំ២០២០។
*ទី៦៖ លោក អ៊ុ ណារិន្ទ សមាជិកគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ឋានៈស្នើអគ្គនាយក បរិច្ចាគប្រាក់បៀវត្ស ចំនួន ១៥ម៉ឺនរៀល ក្នុង១ខែ រយៈពេល៣ខែ ចាប់ពីខែមេសា ដល់ខែមិថុនា ឆ្នាំ២០២០។

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចបរិច្ចាគប្រាក់បៀវត្សរបស់សម្តេចចំនួន ៧ខែ ជូនដល់គណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩។ ប្រាក់ខែរបស់សម្តេចតេជោដែលបរិច្ចាគនេះ គឺរាប់ចាប់ពីខែមីនារហូតដល់ខែកញ្ញា ឆ្នាំ២០២០៕