(បន្ទាយមានជ័យ)៖ លោក ហេង កេសរោ ចៅក្រមសាលាដំបូងខេត្តបន្ទាយមានជ័យ, លោក សំ វាសនា ក្រឡាបញ្ជី និងលោក តូច សារ៉ា ក្រឡាបញ្ជីសាលាដំបូងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០នេះ បានប្រកាសបរិច្ចាគប្រាក់បៀវត្សរបស់ខ្លួន (លោក ហេង កេសរោ ៣០ភាគរយក្នុងមួយខែ), (លោក សំ វាសនា និងលោក តូច សារ៉ា ចំនួន២០ម៉ឺនរៀលក្នុងមួយខែ) ចំនួនសម្រាប់រយៈពេល៦ខែ ចាប់ពីខែមេសា ដល់ខែកញ្ញា ឆ្នាំ២០២០ ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្រេចបានបរិច្ចាគប្រាក់បៀវត្សរបស់សម្តេចចំនួន៧ខែ ជូនដល់គណៈកម្មការជាតិ ប្រយុទ្ធនឹងជំងឺកូវីដ១៩។ ប្រាក់ខែរបស់ សម្តេចតេជោដែលបរិច្ចាគនេះ គឺរាប់ចាប់ពីខែមីនា រហូតដល់ខែកញ្ញា ឆ្នាំ២០២០៕