(ភ្នំពេញ)៖ COVID-19 ដែលអង្គការសុខភាពពិភពលោកបានប្រកាសចាត់ទុកជា «ជំងឺរាតត្បាតសកល» កំពុងបន្តវាយលុកនៅតាម ប្រទេសនិងដែនដីសរុប២០៣ នៅទូទាំងសកលលោក។ គិតត្រឹមថ្ងៃព្រហស្បតិ៍ ទី០២ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ១០៖៣៥នាទីយប់ ជំងឺឆ្លងដ៏កាចសាហាវមួយនេះ បានផ្តាច់ជីវិតមនុស្សសរុបនៅលើពិភពលោករហូតដល់ជិត៥ម៉ឺននាក់ហើយ ក្នុងចំណោមករណីឆ្លងសរុបជិត១លាននាក់ ហើយក្នុងនោះអ្នកជំងឺជាង២សែននាក់ ក៏បានជាសះស្បើយឡើងវិញផងដែរ។

ដោយឡែកបណ្តាប្រទេសនៃតំបន់អាស៊ានរបស់យើង ក៏មិនអាចគេចផុតពីជំងឺរាតត្បាតសកលនេះដែរ បើទោះបីមិនសូវជាធ្ងន់ធ្ងរ ដូចបណ្តាប្រទសមួយចំនួននៅអាស៊ីខាងកើត ទ្វីបអឺរ៉ុប និងនៅអាមេរិកក៏ដោយ។ ខាងក្រោមនេះ ជាតួលេខចុងក្រោយនៃ ចំនួនអ្នកឆ្លង អ្នកស្លាប់ និងជាសះស្បើយពីជំងឺ COVID-19 នៅតាមបណ្តាប្រទេសអាស៊ានទាំង១០៖

១៖ ម៉ាឡេស៊ី មានករណីឆ្លងសរុប៣,១១៦នាក់ ក្នុងនោះ៥០នាក់ស្លាប់ និង៧៦៧នាក់ជាសះស្បើយ។
២៖ ហ្វីលីពីន មានករណីឆ្លងសរុប២,៦៣៣នាក់ ក្នុងនោះ១០៧នាក់ស្លាប់ និង៥១នាក់ជាសះស្បើយ។
៣៖ ថៃ មានករណីឆ្លងសរុប១,៨៧៥នាក់ ក្នុងនោះ១៥នាក់ស្លាប់ និង៥០៥ជាសះស្បើយ។
៤៖ ឥណ្ឌូណេស៊ី មានករណីឆ្លងសរុប១,៧៩០នាក់ ក្នុងនោះ១៧០នាក់ស្លាប់ និង១១២នាក់ជាសះស្បើយ។
៥៖ សិង្ហបុរី មានករណីឆ្លងសរុប១,០៤៩នាក់ ក្នុងនោះ០៤នាក់ស្លាប់ និង ២៦៦នាក់ជាសះស្បើយ។
៦៖ វៀតណាម មានករណីឆ្លងសរុប២២៧នាក់ ក្នុងនោះមិនមានអ្នកស្លាប់ទេ ហើយ៧៥នាក់ជាសះស្បើយ។
៧៖ ព្រុយណេ មានករណីឆ្លងសរុប១៣៣នាក់ ក្នុងនោះ០១នាក់ស្លាប់ ហើយ៥៦នាក់ជាសះស្បើយ។
៨៖ កម្ពុជា ករណីឆ្លងសរុប១១០នាក់ ក្នុងនោះមិនមានអ្នកស្លាប់ទេ ហើយ៣៤នាក់ជាសះស្បើយ។
៩៖ មីយ៉ាន់ម៉ា មានករណីឆ្លងសរុប១៦នាក់ ក្នុងនោះ០១នាក់ស្លាប់ ហើយមិនទាន់មានអ្នកជាសះស្បើយទេ។
១០៖ ឡាវ មានករណីឆ្លងសរុប១០នាក់ ក្នុងនោះមិនទាន់មានអ្នកស្លាប់ ឬជាសះស្បើយនៅឡើយទេ។

ប្រភព៖ វែបសាយ Worldometers.info (ដកស្រង់នៅថ្ងៃព្រហស្បតិ៍ ទី០២ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង១០៖៣៥នាទីយប់)