(ភ្នំពេញ)៖ សម្តេចពញាចក្រី ហេង​ សំរិន ប្រធានរដ្ឋសភា នៅម៉ោង២៖៣០នាទីរសៀលថ្ងៃទី៥ ខែមករា ឆ្នាំ២០១៦នេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃរដ្ឋសភាកម្ពុជា ចាកចេញពីកម្ពុជា ទៅចូលរួមពិធីរំលឹកខួបទី៧០ នៃការបោះឆ្នោតសកលលើកដំបូង របស់ប្រទេសវៀតណាមហើយ។

ប្រភពដដែលបញ្ជាក់ថា ពិធីរំលឹកខួបទី៧០ នៃការបោះឆ្នោតសកលលើកដំបូង របស់វៀតណាម គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដែលមានខ្លឹមសារ យ៉ាងសំខាន់ ចំពោះរដ្ឋសភា និងប្រជាជនវៀតណាម ក្នុងដំណើរការតស៊ូ និងដណ្តើមឯករាជ្យ របស់ប្រជាជនវៀតណាម ដែលរៀបចំឡើងនៅថ្ងៃទី៥ និងទី៦ ខែមករា ឆ្នាំ២០១៦នេះ។

នៅរសៀលថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៦ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា នឹងអញ្ជើញធ្វើមាតុភូមិនិវត្តន៍មកកម្ពុជាវិញ៕