(ភ្នំពេញ)៖ គម្រោង New Landmark នឹងសម្រេចក្តីស្រមៃរបស់លោកអ្នកជាមួយនឹងខុនដូលំនៅឋាន និងលំហែកាយដ៏ប្រណីតដែលហ៊ុព័ទ្ធដោយបរិយាកាសដ៏សែនមនោរម្យ ខ្យល់អាកាសបរិសុទ្ធ និងទេសភាពដ៏ស្រស់ស្អាតរបស់តំបន់ឆ្នេរសមុទ្រ។

គម្រោងខុនដូប្រណីតមួយនេះ មានទីតាំងស្ថិតនៅក្បែររង្វង់មូលតោពីរ ហើយមានចម្ងាយត្រឹមតែ២០០ម៉ែត្រប៉ុណ្ណោះពីឆ្នេរអូរឈើទាលនៃខេត្តព្រះសីហនុ។ គម្រោងទាំងមូលមានយូ នី ត សរុប ចំនួន ៤,១២៤ ក្នុង នោះ យូនីតចំនួន ៣,៤១៩ ជា អា ផាត មិនដែលបែងចែកទៅជាប្រភេទយូនីត ផ្សេងៗ ពីគ្នាចាប់ពី ប្រភេទ ស្ទូ ឌី យោរហូតដល់ យូ នី តអាផាតមិនបន្ទប់ គេង២ ជាមួយ នឹងទំហំ ចាប់ពី ៣១ ទៅដល់១០៦ ម៉ែត្រការ៉េ ។

យូ នី តនីមួយៗត្រូវបាន រចនាយ៉ាងយកចិត្តទុកដាក់បំផុត ដោយបំពាក់នូវគ្រឿងសង្ហារិម និងឧបករណ៍ បរិក្ខារ ទំនើបទាន់សម័យ មានគុណ ភាពខ្ពស់ ដែលនាំមកនូវអារម្មណ៍ស្រស់ថ្លា ធូរស្បើយ និងផាសុកភាព ដូចបានសម្រាកនៅក្នុងបន្ទប់សណ្ឋាគារផ្កាយប្រាំ។ មិនតែប៉ុណ្ណោះ គ្រប់យូនីតសុទ្ធតែមានរានហាលផ្ទាល់ខ្លួន ដែលអាចឱ្យលោកអ្នកសម្រាកគយគន់ទិដ្ឋភាពថ្ងៃលិចដ៏ស្រស់ត្រកាល នៅលើមហាសាគរដ៏ធំល្វឹងល្វើយជាមួយខ្យល់សមុទ្រដ៏ត្រជាក់នាពេលល្ងាច។

កាន់តែ ពិសេសជាងនេះ អ្នកអភិវឌ្ឍគម្រោងបានយកចិត្តទុកខ្ពស់ពីសន្តិសុខ និងសុវត្ថិភាពរបស់អ្នករស់នៅដោយបានបំពាក់ ប្រព័ន្ធសន្តិសុខបច្ចេកវិទ្យា ចុងក្រោយបំផុត រួមមាន ប្រព័ន្ធគ្រប់គ្រង ការចេញចូល ដោយ ស្កេនកូដ QR ប្រព័ន្ធសោរ ដោយ ប្រើប្រាស់ ក្រយៅដៃ កាមេរ៉ាសុវត្ថិភាព និងប្រព័ ន្ធសម្លេងរោទិ៍ជាដើម។ ជាងនេះទៅទៀតនៅក្នុង អគារ នេះក៏មាន ផ្តល់ជូនសេវាអ៊ីនធឺណិត ឥតគិតថ្លៃ និង ប្រព័ន្ធ ចម្រោះ ទឹកដែល អាចឱ្យ អ្នក ពិសា ទឹកចេញពី ក្បាល រ៉ូ ប៊ី ណេ ដោយផ្ទាល់ ។

គម្រោង New Landmark នឹងក្លាយទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្មខ្នាតអន្តរជាតិ ដែលប្រជុំដោយភោជនីយដ្ឋាន សណ្ឋាគារកម្រិតផ្កាយប្រាំ ធនាគារ បារ ហាងលក់សំលៀកបំពាក់ ហាងលក់ទំនិញ ហាងកាហ្វេ ក្លិបហាត់ប្រាណ ស្ប៉ា ហាងកែសម្ផស្ស និងសេវាកម្មកម្សាន្តផ្សេងៗទៀត។ ក្រៅពីនេះគម្រោងមួយនេះក៏មានអាងហែលទឹកលក្ខណៈឯកជន នៅជាន់ដំបូល សាលសម្តែងសិល្បៈវប្បធម៌ ទីលានវាយកូនហ្គោល បន្ទប់ប្រជុំសាធារណៈ និងសេវាកម្មសំខាន់ៗជាច្រើនទៀត អ្វីដែលធ្វើឱ្យគម្រោងនេះ ពិសេសខុសប្លែកពីគម្រោងដទៃទៀត គឺការស្ថាបនាឧទ្យានទឹកដ៏ស្រស់ស្អាតដំបូងគេនៅក្នុងខេត្តព្រះសីហនុ។

គួរបញ្ជាក់ថា គម្រោង New Landmark ជាគម្រោងអភិវឌ្ឍន៍ចម្រុះនៅតំបន់ឆ្នេរសមុទ្រដ៏ស្រស់ស្អាតនៃខេត្តព្រះសីហនុ, គម្រោងទាំងមូលមានទំហំរហូត ២០០,០០០ម៉ែត្រការ៉េ ដែលបែងចែកជាអគារធំៗចំនួន៤ រួមមានអគារលំនៅឋាន សណ្ឋាគារស្តង់ដារផ្កាយប្រាំ និងមជ្ឈមណ្ឌលពាណិជ្ជកម្ម តម្លៃលក់ចាប់ពី៤ម៉ឺនដុល្លារតែប៉ុណ្ណោះ។ ពិសេសជាងនេះទៀត ដោយគ្រាន់តែធ្វើការបង់ប្រាក់ កក់ ដំបូង ត្រឹម ៣០% លោកអ្នក នឹង ទទួលបាន ការធានា ជួល ត្រឡប់ វិញ ពី ម្ចាស់ គម្រោង ជាមួយ អាត្រា ១២%ក្នុង រយៈពេល ពីរ ឆ្នាំ ៕https://www.realestate.com.kh/km/

សម្រាប់ព័ត៌មានបន្ថែមអំពីគម្រោងនេះ សូមទាក់ទងមកយើងតាមរយៈលេខ៖ ០៩២ ៩២ ១០០០ ឬ អ៊ីម៉ែល [email protected])