(ភ្នំពេញ)៖ ដើម្បីចូលរួមទប់ស្កាត់ និងគ្រប់គ្រងស្ថាននៃការរាតត្បាតជំងឺកូវីដ ១៩ នៅកម្ពុជា ចាប់ពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០នេះតទៅ រាល់អតិថិជនដែលបាន បើកគណនីសន្សំជាមួយហត្ថាកសិករ នឹងទទួលបាន ម៉ាស ០១ ប្រអប់ (មាន៥០សន្លឹក) ដោយឥតគិតថ្លៃ ដែលការផ្តល់ជូននេះមានរហូតដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០ ឬរហូតដល់ម៉ាសអស់ពីស្តុក។

កាផ្តល់ជូនម៉ាសដោយឥតគិតថ្លៃនេះ ពិតជាអាចជួយសម្រួលបន្ទុកមួយផ្នែករបស់អតិថិជន ដោយពួកគាត់មិនពិបាកក្នុងការស្វែងរកកន្លែងទិញ មិនបារម្ភចំពោះការឡើងថ្លៃ កាត់បន្ថយចំណាយ ហើយក៏អាចជាផ្នែកមួយក្នុងការទប់ស្កាត់ការឡើងថ្លៃហួសហេតុផងដែរ។

អតិថិជនក៏នឹងទទួលបានអត្រាការប្រាក់ខ្ពស់រហូតដល់ ៥.៥%ក្នុងមួយឆ្នាំ ជាមួយលក្ខខណ្ឌដកប្រាក់ងាយៗ ពីផលិតផលសន្សំផលច្រើន របស់ហត្ថាកសិករ។ សូមទំនាក់ទំនងទៅកាន់ការិយាល័យហត្ថាកសិករណាមួយ ដែលនៅជិតលោកអ្នកបំផុតនៅថ្ងៃនេះ ដើម្បីបើកគណនី និងទទួលយកម៉ាសដោយឥតគិតថ្លៃ ឬលោកអ្នកអាចទំនាក់ទំនងតាមរយៈលេខទូរសព្ទ ០២៣ ៩៩៩ ២៦៦ ឬ ១៨០០ ២១២ ២២២ ដោយឥតគិតថ្លៃ។

គួររំលឹកផងដែរថា ហត្ថាកសិករ លីមីតធីត មានបទពិសោធន៍ជាង២៦ឆ្នាំ ក្នុងការផ្តល់សេវាហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជា។ បច្ចុប្បន្ននេះហត្ថាកសិករលីមីតធីត មានការិយាល័យ សាខាចំនួន១៧៧ ដើម្បីបម្រើសេវាឥណទាន សេវាប្រាក់បញ្ញើសន្សំ សេវាផ្ទេរប្រាក់ក្នុងស្រុក សេវាបើកប្រាក់បៀរវត្ស និងសេវាធនាគារចល័ត ជូនអតិថិជន ព្រមទាំងមានទូអេធីអឹមចំនួន ១៣៧នៅទូទាំង២៥ខេត្ត/ក្រុង ក្នុងព្រះរាជាណាចក្រកម្ពុជា។ ហត្ថាកសិករ លីមីតធីត គឺជាបុត្រសម្ព័ន្ធធនាគារក្រុងស្រ៊ី (Krungsri) ដែលជាធនាគារពាណិជ្ជធំបំផុតលំដាប់ទី៥ នៃព្រះរាជាណាចក្រថៃឡង់ដ៏ និងជាសមាជិករបស់ MUFG ដែលជាសម្ព័ន្ធធនាគារធំជាងគេនៅប្រទេសជប៉ុន និងជាសម្ព័ន្ធហិរញ្ញវត្ថុធំបំផុតមួយនៅក្នុងពិភពលោក៕