(ភ្នំពេញ)៖ សរុបព័ត៌មានជាតិ-អន្តរជាតិពិសេសៗ ប្រចាំថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ (ផ្សាយពីថ្ងៃចន្ទ-សុក្រ ចាប់ពីម៉ោង ៧៖០០នាទីយប់)។

* ព័ត៌មានជាតិ (Cambodia News)

១៖ សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យយកសណ្ឋាគារ សាលារៀន និងមជ្ឈមណ្ឌលបណ្តុះបណ្តាល សម្រាប់បម្រើការព្យាបាលជំងឺកូវីដ១៩ (ចុចអាន)

២៖ ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងមេរោគកូវីដ១៩ពីរនាក់បន្ថែមទៀត ធ្វើឱ្យអ្នកឆ្លងឡើងដល់៨៦នាក់ (ចុចអាន)

៣៖ សម្ភារៈពេទ្យដែលមិត្តចិននាំមកជួយកម្ពុជា មានភ្ជាប់ពាក្យស្លោកថា «ស្រឡាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាលំបាក» (ចុចអាន)

៤៖ ប្រធានមន្ទីរសុខាភិបាល៖ បុរសខ្មែរ ដែលឆ្លងជំងឺ COVID-19 នៅខេត្តកោះកុង បានធូរសះស្បើយច្រើន និងអាចចេញពីពេទ្យនាពេលឆាប់ៗ (ចុចអាន)

៥៖ មន្ទីរសុខាភិបាល៖ បុរសខ្មែរ ២នាក់ មានជំងឺ COVID-19 នៅខេត្តព្រះវិហារ ត្រូវបានធ្វើតេស្តលើកទី២ បញ្ជាក់ថា អវិជ្ជមាន និងអាចចេញពីពេទ្យនាពេលឆាប់ៗ (ចុចអាន)

៦៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល អំពាវនាវកុំភ័យស្លន់ស្លោ និងអនុវត្តតាមវិធីណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីការពារ COVID-19 (ចុចអាន)

៧៖ លោក ហេង សួរ អំពាវនាវពលករខ្មែរត្រឡប់ពីប្រទេសថៃ កុំប្រញាប់ស្និទ្ធស្នាលជាមួយគ្រួសារ (ចុចអាន)

៨៖ ព្រឹទ្ធសភា ឯកភាពទាំងស្រុងចំពោះសេចក្តីព្រាងច្បាប់ចំនួន៦ ដែលអនុម័តដោយរដ្ឋសភា (ចុចអាន)

៩៖ រដ្ឋបាលរាជធានីភ្នំពេញ បង្ហាញលេខទូរស័ព្ទរបស់អាជ្ញាធរខណ្ឌទាំង១៤ សម្រាប់ពលរដ្ឋមកពីបរទេស ជាពិសេសពីថៃ ជូនដំណឹងពីកន្លែងស្នាក់នៅដើម្បីបង្ការ ទប់ស្កាត់ COVID-19 (ចុចអាន)

១០៖ លោក សេង ទៀង បន្តនាំយកអំណោយសម្ដេចតេជោ ហ៊ុន សែន ផ្ដល់ជូនគ្រួសារកូនភ្លោះ៣ នៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ (ចុចអាន)

* ព័ត៌មានអន្តរជាតិ (World News)

១៖ ស្ថានការណ៍ COVID-19 នៅសហរដ្ឋអាមេរិក៖ «មនុស្សស្លាប់កើនដល់៤១៩នាក់, អ្នកឆ្លងសរុប៣២,១៤៩នាក់ និងជាង២៥ម៉ឺននាក់ត្រូវធ្វើតេស្ត» (ចុចអាន)

២៖ ទីក្រុង Wuhan បន្តគ្មានអ្នកឆ្លង COVID-19 សូម្បីតែម្នាក់ ខណៈចិនរកឃើញអ្នកឆ្លង ៣៤នាក់ទៀតមកពីក្រៅប្រទេស (ចុចអាន)

៣៖ អេស៉្បាញបន្ថែម១៥ថ្ងៃទៀតទៅលើដាក់ប្រទេសក្នុងភាពអាសន្ន បន្ទាប់ពីអ្នកស្លាប់ដោយសារ COVID-19 កើនដល់១,៧២០នាក់ និងឆ្លងច្រើនជាង២៨,៥៧០នាក់ (ចុចអាន)

៤៖ នូវែលសេឡង់កំពុងឈានទៅរក ការបិទប្រទេសទាំងមូល ដើម្បីទប់ទល់នឹង COVID-19! (ចុចអាន)

៥៖ សហរដ្ឋអាមេរិកបិទវែបសាយមួយជាលើកដំបូង ដែលបោកប្រាស់ប្រជាជនឲ្យទិញវ៉ាក់់សាំងការពារ COVID-19 (ចុចអាន)

៦៖ សហរដ្ឋអាមេរិក៖ រដ្ឋញូយ៉កនឹងកសាងមន្ទីរពេទ្យបណ្តោះអាសន្នចំនួន៤ ព្រោះចំនួនអ្នកជំងឺ COVID-19 នឹងកើនឡើងយ៉ាងគំហុក (ចុចអាន)

៧៖ ហ្វីលីពីន ៖ អ្នកស្លាប់ដោយសារ COVID-19 កើនដល់៣៣នាក់ ក្នុងចំណោមអ្នកឆ្លងជិត៤០០នាក់ (ចុចអាន)

៨៖ ប្រទេសថៃរកឃើញអ្នកឆ្លង COVID-19 ១២២នាក់ទៀត ធ្វើឲ្យចំនួនសរុបកើនដល់៧២១ករណី (ចុចអាន)

៩៖ ចិនដឹកជញ្ជូនឧបករណ៍ធ្វើតេស្តរក COVID-19 និងជំនួយរាប់តោនទៀតទៅដល់ឥណ្ឌូណេស៊ី (ចុចអាន)

១០៖ ក្នុងមួយថ្ងៃស្លាប់៦៥១នាក់ទៀត! ចំនួនអ្នកស្លាប់ដោយសារ COVID-19 នៅអ៉ីតាលី កើនដល់ជិត៥,៥០០នាក់ (ចុចអាន)

១១៖ អាកាសចរណ៍ Emirates នឹងផ្អាកប្រតិបត្តិការហោះហើរដឹកអ្នកដំណើរនៅជុំវិញពិភពលោក ដោយសារការរាតត្បាតនៃ COVID-19 (ចុចអាន)

១២៖ អ៉ីរ៉ង់យកផ្សារទំនើបកណ្តាលទីក្រុងតេហេរ៉ង់ ធ្វើជាកន្លែងទទួលអ្នកជំងឺ COVID-19, អ្នកស្លាប់កើនដល់ជិត១,៧០០នាក់! (ចុចអាន)

១៣៖ អធិការបតីអាល្លឺម៉ង់ Merkel ត្រូវស្នាក់នៅដាច់ពីគេ ដើម្បីតាមដានសុខភាព ក្រោយពីបានជួបអ្នកផ្ទុក COVID-19 (ចុចអាន)

១៤៖ ទីបំផុតស៊ីរីរកឃើញអ្នកឆ្លង COVID-19 មួយករណីដំបូងក្នុងប្រទេស! (ចុចអាន)

១៥៖ មេដឹកនាំកំពូលអ៉ីរ៉ង់ប្រកាស «មិនទទួលជំនួយពីអាមេរិក» និងចោទអាមេរិកថាជា អ្នកបង្កើតវីរុសកូរ៉ូណាថែមទៀត! (ចុចអាន)

១៦៖ នាយករដ្ឋមន្ត្រីអូស្ត្រាលីចាត់វិធានការក្តៅ «បិទទីកន្លែងជួបជុំជាច្រើនតែម្តង» ព្រោះតែហាមប្រជាជនមិនព្រមស្តាប់! (ចុចអាន)

១៧៖ COVID-19: ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ យល់ព្រមប្រកាសពី «គ្រោះមហន្តរាយ» ក្នុងរដ្ឋកាលីហ្វ័រញ៉ា (ចុចអាន)

១៨៖ ម៉ាឡេស៊ី មានអ្នកជំងឺ COVID-19 ម្នាក់ទៀត ស្លាប់, ធ្វើឱ្យអ្នកស្លាប់សរុបកើនដល់ ១១នាក់ (ចុចអាន)

១៩៖ លោកនាយករដ្ឋមន្ត្រី ម៉ូឌី ប្រាប់ប្រជាជនឥណ្ឌា ឱ្យចេះជួយសង្រ្គោះខ្លួនឯងពី COVID-19 ប្រឈមមុខនឹងការបិទរដ្ឋធានីញូដេលី (ចុចអាន)

២០៖ អ្នកឆ្លង COVID-19 នៅអាល្លឺម៉ង់ កើនដល់ ២២,៦៧២នាក់, ស្លាប់៨៦នាក់ (ចុចអាន)

២១៖ មីយ៉ាន់ម៉ា អំពាវនាវឲ្យក្រុមពលករដែលមកពីថៃវិញ ត្រូវស្នាក់នៅដាច់ដោយឡែកក្នុងផ្ទះរៀងៗខ្លួន ដើម្បីតាមដានសុខភាព១៤ថ្ងៃ (ចុចអាន)

២២៖ មនុស្សស្លាប់ដោយសារ COVID-19 នៅឥណ្ឌូណេស៊ីបន្តកើនដល់៤៩នាក់ ខណៈការឆ្លងសរុបកើនដល់៥៧៩ករណី (ចុចអាន)