(ភ្នំពេញ)៖ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០នេះ ក្រុមហ៊ុន ដូនពេញ (ខេមបូឌា) គ្រុប បានឧបត្ថម្ភទឹកពិសាធម្មជាតិ ប្រូវីដាចំនួន ៥០០កេស ជូនដល់ គណៈកម្មការជាតិប្រយុទ្ធនឹងជំងឺ COVID-19 នៅទីស្តីការក្រសួងសុខាភិបាល សម្រាប់ចូលរួមក្នុងប្រតិបត្តិការទប់ស្កាត់ជំងឺកូវីដ-១៩ ដែលកំពុងតែបង្ករគ្រោះភ័យ ដោយគម្រាមមកលើសុខភាព និងជីវិតរបស់ប្រជាជនកម្ពុជា។

ទឹកពិសាធម្មជាតិ ប្រូវីដា មានប្រភពផុសចេញពីតំបន់ព្រៃត្រូពិចធម្មជាតិនាជួរភ្នំខេត្តកំពត សម្បូរដោយសារធាតុចិញ្ចឹមដ៏ច្រើនសំបូរបែប មានតុល្យភាពល្អប្រសើរបំផុតសំរាប់សុខភាព ដែលមានទីតាំងនៅភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត។ ទូរស័ព្ទលេខ៖ ០៨៧ ៧៨៧ ៩៧៨ ០៨៧ ៧៨៤ ០៧៨ អីម៉ែល៖ [email protected] គេហទំព័រ៖ www.provida-water.com ៕