(ភ្នំពេញ)៖ ក្នុងក្តីអាណិតអាសូរចំពោះលោកព្រិន្ទបាល​ទោ ឡុង​ វុត្ថា​ ដែលរងគ្រោះប៉ះទង្គិចក្បាលធ្ងន់ធ្ងរ​ សន្លប់មិនដឹងខ្លួនរយៈពេល៩ថ្ងៃ និងបានវះកាត់២លើករួចមកហើយនោះ​ នៅរសៀលថ្ងៃទី៣​ ខែមករា​ ឆ្នាំ២០១៦​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ បានផ្តល់ថវិកាមួយចំនួនដល់អ្នកស្រី​ សែម​ ចាន់ថន​ ភរិយាលោកព្រិន្ទបាលទោ​ សម្រាប់យកទៅព្យាបាលស្វាមី​។

ក្នុងហេតុការណ៍គ្រោះថ្នាក់របស់លោកព្រិន្ទបាលទោ ឡុង​ វុត្ថា​ គឺនៅពេលដែលក្រុមសមត្ថកិច្ចលោកចុះបំពេញភារកិច្ចបង្រ្កាបក្មេងទំនើង​ វាយតប់ក្នុងភូមិសាសន៍ស្រុកកំពង់សៀម​ ខេត្តកំពង់ចាម​ កាលពីថ្ងៃទី២៦​ ខែធ្នូ​ ឆ្នាំ២០១៥កន្លងមកទៅ។

Advertising