(ភ្នំពេញ)៖ នាយ​ឧត្តម​សេនីយ៍ ​ប៉ុល ​សារឿន​ អគ្គ​មេ​បញ្ជាការ​កង​យោធពល​ខេម​ភូមិន្ទ​ និង​នាយ​ឧត្តមសេនីយ៍ ​កិត្តិ​បណ្ឌិត​ ហ៊ីង ​ប៊ុន​ហៀង​ អគ្គ​មេប​ញ្ជាការ​រង​នៃ​កងយោធពល​ខេម​ភូមិន្ទ​ និង​ជា​មេបញ្ជាការ​នៃ​បញ្ជាកា​រដ្ឋាន​កង​អង្គរ​ក្ស ​បាន​អញ្ជើ​ញបិទ​វគ្គ​អង្គ​រក្ស​ពិសេស​ជំនាន់​ទី២​២ នៅ​មជ្ឈ​មណ្ឌល​ហ្វឹក​ហ្វឺន​កម្ពុជា-​ឥណ្ឌូនេស៊ី​ក្រាំង​ចេក​ នៅ​ព្រឹក​ថ្ងៃ​ទី០៣​ ខែ ​មក​រា ​ឆ្នាំ២០១៦​។

សូម​បញ្ជាក់​ជូន​ថា ​វគ្គ​សិក្សា​ជំនាញ​អង្គរក្ស​ពិសេស​នេះ​ មាន​កម្ម​សិក្សា​ការី​ចំនួន​៣៥០​នាក់​ ហើយ​រយៈ​ពេល​នៃ​ការ​សិក្សា​រួម​មាន​៖ ១.ហ្វឹក​ហ្វឺន​ជំនាញ​អង្គរក្ស​ពិសេ​សរយៈ​ពេល​៣​ខែ ​ស្មើនិ​ង៧៤​ថ្ងៃ ​ចាប់​ពី​ថ្ងៃទី២៦​ ខែ​មិថុនា​ ដល់​ថ្ងៃ​ទី១៩ ​កញ្ញា ​ឆ្នាំ​២០១៥​។ ២.ហ្វឹក​ហ្វឺន​ជំនាញ​ទ័ព​ព្រៃ​មានរយៈ​ពេល ​៣​ខែ ​ស្មើ​នឹង​៧៧​ថ្ងៃ ​ចាប់​ពី​ថ្ងៃ​២០​កញ្ញា ​ដល់​ថ្ងៃទី​២៨ ខែ​ធ្នូ​ ឆ្នាំ​២០១​៥។

នាយ​ឧត្ត​មសេនីយ៍ ​ប៉ុល ​សារឿន បានផ្តាំផ្ញើកម្ម​សិក្សា​ការី​ចំនួន​៣៥០​នាក់ ដែល​ទទួល​បាន​ការ​ហ្វឹក​ហាត់វគ្គ​អង្គ​រក្ស​ពិសេស​ជំនាន់​ទី២​២ នៅ​មជ្ឈ​មណ្ឌល​ហ្វឹក​ហ្វឺន​កម្ពុជា-​ឥណ្ឌូនេស៊ី​ក្រាំង​ចេក នា​ពេល​នេះ​ត្រូវ​គោរព​ក្រម​សីលធ​ម៌រប​ស់ក​ងកម្លាំ​ង ដើម្បី​បម្រើប្រ​ជាពលរ​ដ្ឋ និង​ការពា​រសុខសុវត្ថិភាព​ជូន​ថ្នាក់​ដឹក​នាំ៕

Advertising