(ប៉ារីស)៖ ចំនួនអ្នកសារព័ត៌មាន ១១០នាក់ទូទាំងពិភពលោក ត្រូវបានគេសម្លាប់ក្នុងឆ្នាំ២០១៥នេះ ក្នុងនោះមួយចំនួន បានស្លាប់បាត់បង់ជីវិតក្នុងប្រទេសដែលមានសង្គ្រាម ខណៈដែលមួយចំនួនធំទៀតបានស្លាប់ក្នុងប្រទេសដែលមានសន្តិភាព នេះបើយោងតាមសេចក្តីរាយការណ៍ របស់របាយការណ៍គ្មានព្រំដែន (RSF) ស្រង់ដោយសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៥នេះ។​

ក្នុងចំណោមអ្នកស្លាប់ទាំងអស់ មានអ្នកកាសែត​៦៧នាក់បានស្លាប់ ដោយសារតួនាទីរបស់ខ្លួន ដោយក្នុងនោះប្រទេស អ៊ីរ៉ាក់ និងស៊ីរី ជាប្រទេសដែលមានគ្រោះថ្នាក់បំផុតសម្រាប់អ្នកកាសែត​ក្នុងនោះប្រទេសអ៊ីរ៉ាក់ មានអ្នកកាសែត១១នាក់ និងប្រទេស ស៊ីរីមានអ្នកកាសែត១០នាក់ ដែលត្រូវគេសម្លាប់។ ចំណែកនៅប្រទេស បារាំង មាន៨នាក់ ដែលបានត្រូវពួកឧទ្ទាមបានសម្លាប់នៅទីស្នាក់ការទស្សនាវដ្តីរបស់ខ្លួនផ្ទាល់តែម្តង។

ចំណែកអ្នកសារព័ត៌មាន៤៣នាក់ផ្សេងទៀត បានស្លាប់​ដោយសារហេតុផលមិនច្បាស់លាស់ និង២៧នាក់ជាអ្នកសារព័ត៌មាន ដែលមិនមានវិជ្ជាជីវៈច្បាស់លាស់។​ ចំនួននៃការស្លាប់របស់អ្នកសារព័ត៌មានច្រើនបែបនេះហាក់បង្ហាញពីការបង្កអំពើហិង្សាទៅលើ អ្នកសារព័ត៌មានដោយចេទនា នេះជាការលើកឡើងរបស់របាយការណ៍ RSF ដោយសារបានស្នើរឲ្យអង្គការសហប្រជាជាតិ ចាត់វិធានការណ៍ចំពោះបញ្ហានេះជាបន្ទាន់។

តួលេខបង្ហាញថា ក្នុងឆ្នាំ២០១៥នេះ អ្នកសារព័ត៌មានចំនួន៦៧នាក់ ត្រូវបានសម្លាប់ដោយការគ្រោងទុក និងដោយសារតួនាទីរបស់ពួកគេ នាំឲ្យអ្នកសារព័ត៌មានសរុបចំនួន​៧៨៧នាក់ហើយ ដែលបានស្លាប់ដោយសារតួនាទីរបស់ខ្លួនចាប់តាំងពីឆ្នាំ២០០៥មក។

សូមជម្រាបថា កាលពីឆ្នាំ២០១៤កន្លងទៅនេះ អ្នកសារព័ត៌មានពីរភាគបី ត្រូវបានគេសម្លាប់នៅតំបន់ដែលមានសង្គ្រាម ផ្ទុយទៅវិញក្នុងឆ្នាំ២០១៥នេះ ជាអ្នកសារព័ត៌មានដែលបានស្លាប់ពីរភាគបី កើតមានក្នុងប្រទេសដែលមានសន្តិភាពទៅវិញ៕

Advertising