(ភ្នំពេញ)៖ ក្រុមហ៊ុន SsangYong ដែលជាក្រុមហ៊ុនធ្វើអាជីវកម្មលក់រថយន្តស៊េរីថ្មីនៅប្រទេសកម្ពុជា អស់រយៈពេលជាច្រើនឆ្នាំ ដែលត្រូវបានអតិថិជនជាច្រើនទទួលស្គាល់ លើគុណភាព បច្ចេកវិទ្យាទំនើបៗ ជាមួយភាពទាន់សម័យ និងសុវត្ថិភាពខ្ពស់ នាល្ងាចថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ បានប្រកាសដាក់លក់ជាផ្លូវការនូវរថយន្តសេរី ទំនើបថ្មីមួយទៀត ម៉ូឌែល TIVOLI សម្រាប់វាយលុកទីផ្សាររថយន្តធុនតូចប្រភេទ SUV នៅកម្ពុជា ដើម្បីបំពេញនូវរាល់សេចក្តីទន្ទឹមរង់ចាំរបស់អតិថិជនទូទាំងប្រទេស។

ពិធីបើកសម្ភោធជាផ្លូវការនូវរថយន្តប្រភេទ SUV នេះធ្វើឡើងក្រោមអធិបតីភាពលោក LEE JAEHOO អគ្គនាយកក្រុមហ៊ុន SsangYong , អ្នកស្រី MAO KUNTHEA នាយកប្រតិបត្តិការរបស់ក្រុមហ៊ុន SsangYong និងប្រធានផ្នែកលោក PARK KUENBAEK រួមទាំងមានអ្នកចូលរួមជាច្រើនទៀតផងដែរ។

រថយន្ត TIVOLI ជារថយន្តបែបតូចច្រឡឹងជាមួយនឹងចំនុចទាក់ទាញជាច្រើន ជាពិសេសគឺមានច្រើនពណ៍សម្រាប់ឲ្យជ្រើសរើសដើម្បីបំពេញនូវចំណូលចិត្តអតិថិជន ហើយជារថយន្តដែលលក់ដាច់បំផុតរយៈពេល៥ឆ្នាំជាប់គ្នានៅឯប្រទេសកូរ៉េ។ រថយន្ត TIVOLI សាកសមបំផុតសម្រាប់អតិថិជនយុវវ័យគ្រប់រូប ដែលនិយមចូលចិត្ត ភាពទាន់សម័យជាពិសេសសម្រាប់និស្សិតសាកលវិទ្យាល័យ និងសម្រាប់គូស្វាមីភរិយាថ្មី ដែលទើបតែរៀបការក៏ដូចជាគ្រួសារតូចជាដើម។

TIVOLI មានភាពប្រណិតទាំងការរចនាផ្នែកខាងក្នុង និងផ្នែកខាងក្រៅ លើសពីនេះទៀតរថយន្តនេះបានបំពាក់មកនូវ Options ទំនើបៗ ភ្ជាប់ជាមួយបច្ចេកវិទ្យា Mercedes Benz ដែលធ្វើឲ្យការដំណើរកាន់តែមានសុវត្ថិភាពប្រកបដោយទំនុកចិត្ត។ TIVOL មានម៉ាស៊ីនសាំង1.5 Turbo, ភ្លើងស៊ីញ៉ូ LEDដ៏ទាក់ទាញ, អំពូល LED Head Lamp, កង់ឡានចំណិតពេជ្រដ៏ទាន់សម័យ, អេក្រង់ដ៏ឡួយឆាយ 10.25 Digital cluster, ជាមួយនឹងកៅអីខ្យល់ចេញចូលសម្រាប់កៅអីអ្នកបើកបរ និងកៅអី អ្នកធ្វើដំណើរមុខក្រោយ។ មានពណ៏ស្រស់ស្អាតជាច្រើនសម្រាប់ជ្រើសរើសទៅតាមចំណង់ចំណូលចិត្តរបស់អតិថិជន។

TIVOLI ជារថយន្ត SUV តូចច្រលឹងដែលផ្តល់ជូនអតិថិជននូវចំនុចសំខាន់ៗដ៏អស្ចារ្យដូចជា កម្លាំងខ្លាំងពី 163PS/ 280NM បច្ចេកវិទ្យារបស់ Mercedes Benz មានកម្លាំងខ្លាំងអស្ចារ្យបើកបរបានគ្រប់ស្ថានភាពផ្លូវ, សុវត្ថិភាពខ្ពស់ (គ្រោងឆ្អឹងរឹងមាំ ធន់ មានសុវត្ថិភាពខ្ពស់សម្រាប់អ្នកបើកបរ) + ពោងសុវត្ថិភាពចំនួន៦ បច្ចេកវិទ្យាមកពីអាឡឺម៉ង់, ម៉ូតទំនើបទាន់សម័យទាំងផ្នែកខាងក្នុង និងខាងក្រៅជាពិសេសសាកសមជាមួយយុវវ័យគ្រប់រូប, រថយន្តប្រភេទ SUVនេះមានឃ្លុបដាក់អីវ៉ាន់ ធំទូលាយ, ម៉ាស៊ីនផលិតឡើងតាមបច្ចេកវិទ្យាអាល្លឺម៉ង់ដែលសន្សំសំចៃខ្ពស់ត្រឹមតែ 7.5L /100km), តម្លៃពិសេសសម្រាប់អតិថិជន TIVOLI ជាទីស្រឡាញ់

រាល់ការកក់ SsangYong TIVOLI ឥឡូវនេះនឹងទទួលបានកាដូរដូចជា៖ កាងក្រោយដ៏ស្រស់ស្អាត, កម្រាលជើងដ៏ប្រណិត, ស្កុតការពារកម្តៅថ្ងៃ, ស្លាកលេខវែង, កាងខាងមុខ និងខាងក្រោយ, កាតចាក់សាំង ៣០០$។ តម្លៃ TIVOLI Luxury ២៩,៩០០ដុល្លារ, TIVOLI Premium ៣៣,៩០០ដុល្លារ ដែលមានបង់ប្រចាំខែចាប់ពី ២៥៧ដុល្លារតែប៉ុណ្ណោះ។

ក្រុមហ៊ុន SsangYong មិនត្រឹមតែផ្តល់ប្រូម៉ូសិនជូនអតិថិជនដែលទិញរថយន្ត TIVOLI មួយមុខទេ គឺសម្រាប់រថយន្ត SsangYong REXTON ស៊េរី២០២០ នៅក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិខាងមុខនេះ ក៏មានផ្តល់ជូនតម្លៃពិសេសសម្រាប់ REXTON គឺតម្លៃ ៥៨,៥០០ដុល្លារ ជាមួយនឹងការផ្តល់ជូន៖ ស្កុតកាពារកម្តៅថ្ងៃ, កម្រាលជើងដ៏ប្រណិត, ស្លាកលេខវែង, ឈ្នាន់ជើងដ៏ស្រស់ស្អាតមួយផងដែរ។ ព័ត៌មានលំអិតទីតាំងសាខាផ្លូវសហព័ន្ធរុស្ស៊ី ០៩៥ ៤៥៦ ៨៨៨ ទីតាំងសាខាចោមចៅ ០៩៨ ៤៥៦ ៨៨៨ ៕