(ភ្នំពេញ)៖ បើមិនមានអ្វីប្រែប្រួលនោះទេ នៅវេលាម៉ោង ៣រសៀល ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០នេះ លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស នឹងរៀបចំសន្និសីទសារព័ត៌មានបន្ទាន់មួយ ទាក់ទងនឹងផលប៉ះពាល់របស់ COVID-19 មកលើសហគមន៍ឥស្លាមនៅកម្ពុជា។

ក្រុមការងាររបស់ទេសរដ្ឋមន្ដ្រី អូស្មាន ហាស្សាន់ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា សន្និសីទសារព័ត៌មាននេះ នឹងត្រូវធ្វើឡើងនៅអគារ ស៊ីតធីខេត តាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ី ច្រកចូលវត្តនាគវ័ន្ត។

សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០នេះ អ្នកកើតជំងឺ COVID-19 នៅកម្ពុជា កើនដល់៥១នាក់ហើយ។ អ្នកឆ្លងជំងឺ COVID-19 នេះ រួមមាន៖

ទី១៖ បុរសជនជាតិចិន មកពីទីក្រុងវូហាន (ជាសះស្បើយ)
ទី២៖ បុរសជនជាតិខ្មែរ វ័យ៣៨ឆ្នាំ នៅខេត្តសៀមរាប
ទី៣៖ ស្រ្តីជនជាតិអង់គ្លេស វ័យ៦៥ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម
ទី៤៖ បុរសជនជាតិអង់គ្លេស វ័យ៧៣ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម
ទី៥៖ ស្រីជនជាតិអង់គ្លេស វ័យ៦៩ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម
ទី៦៖ បុរសជនជាតិកាណាដា អាយុ៤៩ឆ្នាំ នៅរាជធានីភ្នំពេញ
ទី៧៖ បុរសជនជាតិប៊ែលហ្សិក អាយុ៣៣ឆ្នាំ នៅរាជធានីភ្នំពេញ
ទី៨៖ បុរសជនជាតិបារាំង អាយុ៣៥ឆ្នាំ នៅរាជធានីភ្នំពេញ
ទី៩៖ ទារកជនជាតិបារាំង អាយុ៤ខែ នៅរាជធានីភ្នំពេញ
ទី១០៖ បុរសជនជាតិខ្មែរ នៅរាជធានីភ្នំពេញ
ទី១១៖ បុរសជនជាតិខ្មែរ នៅខេត្តព្រះវិហារ អាយុ៣៥ឆ្នាំ នៅខេត្តព្រះវិហារ
ទី១២៖ បុរសជនជាតិខ្មែរ អាយុ៣៩ឆ្នាំ នៅខេត្តព្រះវិហារ។
ទី១៣៖ បុរសជនជាតិខ្មែរ នៅក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ
ទី១៤៖ បុរសជនជាតិខ្មែរ មកពីប្រទេសថៃ នៅភូមិព្រៃឫស្សី ក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ
ទី១៥, ទី១៦៖ បុរសជនជាតិខ្មែរ ២នាក់ (អាយុ ៦៣ឆ្នាំ និង៦៤ឆ្នាំ) នៅព្រែកប្រា
ទី១៧, ១៨, ១៩, ២០៖ បុរសជនជាតិខ្មែរ (អាយុចន្លោះពី ៣៨ឆ្នាំ ដល់ ៤៥ឆ្នាំ) នៅក្នុងខេត្តបាត់ដំបង
ទី២១៖ បុរសជនជាតិខ្មែរ អាយុ ៣០ឆ្នាំ នៅក្នុងខេត្តកំពត បច្ចុប្បន្នដាក់ព្យាបាលនៅមន្ទីរពេទ្យខេត្តកែប
ទី២២៖ បុរសជនជាតិខ្មែរ អាយុ ៦១ឆ្នាំ នៅខេត្តត្បូងឃ្មុំ បច្ចុប្បន្នដាក់ក្នុងមន្ទីរពេទ្យខេត្តនៅពញាក្រែក
ទី២៣៖ បុរសជនជាតិខ្មែរ អាយុ ៧៥ឆ្នាំ នៅខេត្តកំពង់ឆ្នាំង ត្រូវបានដាក់ឱ្យព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង។
ទី២៤៖ បុរសជនជាតិខ្មែរ អាយុ ២៨ឆ្នាំ នៅខេត្តកំពង់ឆ្នាំង ត្រូវបានដាក់ឱ្យព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង។
ទី២៥៖ បុរសជនជាតិខ្មែរ អាយុ៤០ឆ្នាំ នៅខេត្តសៀមរាប
ទី២៦ និង២៧៖ បុរសជនជាតិខ្មែរ ២នាក់នៅរាជធានីភ្នំពេញ
ទី២៨៖ បុរសជនជាតិខ្មែរ នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង អាយុ៣៦ឆ្នាំ
ទី២៩, ៣០ និង៣១៖ ជនជាតិម៉ាឡេស៊ី៣នាក់ នៅខេត្តកែប
ទី៣២៖ បុរសជនជាតិខ្មែរ នៅខេត្តកោះកុង
ទី៣៣៖ បុរសជនជាតិខ្មែរ នៅខេត្តត្បូងឃ្មុំ អាយុ៥៣ឆ្នាំ។
ទី៣៤៖ ជនជាតិម៉ាឡេស៊ី នៅខេត្តកំពត
ទី៣៥៖ ជនជាតិម៉ាឡេស៊ី នៅខេត្តកំពត
ទី៣៦៖ ជនជាតិខ្មែរ អាយុ៧១ឆ្នាំ នៅខេត្តត្បូងឃ្មុំ
ទី៣៧៖ ជនជាតិខ្មែរ អាយុ៥២ឆ្នាំនៅខេត្តត្បូងឃ្មុំ។
ទី៣៨៖ ស្រ្តីអាយុ៣៥ឆ្នាំ ដែលឆ្លងពីប្តីរបស់គាត់ នៅខេត្តបាត់ដំបង
ទី៣៩៖ ស្រ្តីអាយុ៤១ ដែលឆ្លងពីប្តីរបស់គាត់ នៅខេត្តបាត់ដំបង
ទី៤០៖ បុរសអាយុ៦០ឆ្នាំ នៅខេត្តកណ្តាល
ទី៤១៖ បុរសអាយុ៣៤ឆ្នាំ នៅសង្កាត់ច្បារអំពៅ រាជធានីភ្នំពេញ
ទី៤២៖ បុរសជនជាតិម៉ាឡេស៊ី អាយុ២៦ឆ្នាំ ស្នាក់នៅបណ្តោះអាសន្នស្រុកកងមាស ខេត្តកំពង់ចាម
ទី៤៣៖ បុរសជនជាតិម៉ាឡេស៊ី អាយុ៣៤ឆ្នាំ ស្នាក់នៅបណ្តោះអាសន្នស្រុកកងមាស ខេត្តកំពង់ចាម
ទី៤៤៖ បុរសជនជាតិម៉ាឡេស៊ី អាយុ៣៤ឆ្នាំ ស្នាក់នៅបណ្តោះអាសន្នស្រុកកងមាស ខេត្តកំពង់ចាម
ទី៤៥៖ បុរសជនជាតិម៉ាឡេស៊ី អាយុ៥១ឆ្នាំ ស្នាក់នៅបណ្តោះអាសន្នស្រុកកងមាស ខេត្តកំពង់ចាម
ទី៤៦៖ បុរសជនជាតិម៉ាឡេស៊ី អាយុ៤៨ឆ្នាំ ស្នាក់នៅបណ្តោះអាសន្នស្រុកកងមាស ខេត្តកំពង់ចាម
ទី៤៧៖ បុរសជនជាតិម៉ាឡេស៊ី អាយុ៦២ឆ្នាំ ស្នាក់នៅបណ្តោះអាសន្នស្រុកកងមាស ខេត្តកំពង់ចាម។
ទី៤៨៖ ជនជាតិម៉ាឡេស៊ី អាយុ៣៩ឆ្នាំ ធ្វើការងារផ្សព្វផ្សាយសាសនា នោខេត្តកំពង់ចាម
ទី៤៩៖ ជនជាតិខ្មែរ អាយុ៣៣ឆ្នាំ ដែលបានឆ្លងបន្តពីបុរសម្នាក់ដែលមានវិជ្ជមានកូវីដ១៩ ពេលវិលត្រឡប់ពីប្រទេសម៉ាឡេស៊ី ចូលមកកម្ពុជា
ទី៥០៖ បុរសខ្មែរអាយុ៤៨ឆ្នាំ នៅក្រុងបាង់ដំបង ខេត្តបាត់ដំបង ដែលត្រឡប់ពីបុណ្យសាសនានៅប្រទេសម៉ាឡេស៊ី
ទី៥១៖ បុរសខ្មែរអាយុ៣៨ឆ្នាំ នៅស្រុកមោងឫស្សី ខេត្តបាត់ដំបង ដែលត្រឡប់ពីបុណ្យសាសនានៅប្រទេសម៉ាឡេស៊ី៕