(អ៊ីស្លាម៉ាបាដ)៖ គ្រោះរញ្ជួយដីកម្រិត៥,៨រ៉ិចទ័រ បានវាយប្រហារតំបន់ខ្លះ នៃប្រទេសប៉ាគីស្ថាន នារសៀលថ្ងៃសៅរ៍ម្សិលមិញនេះ នេះបើយោងតាមប្រភពពីភ្នាក់ងារឧត្តុនិយម ដកស្រង់ដោយសារព័ត៌មាន ចិនស៊ិនហួ។

អគ្គនាយកដ្ឋានឧត្តុនិយមរបស់ប្រទេស ប៉ាគីស្ថាន បានធ្វើសេចក្តីថ្លែងការណ៍ថា គ្រោះរញ្ជួយដីនេះ បានវាយប្រហារតំបន់ភ្នំ Hindu Kush ដែលមានជម្រៅ១៧៥គីឡូម៉ែត្រ។ ទីតាំងរងគ្រោះមានដូចជា រដ្ឋធានីអ៊ីស្លាម៉ាបាដ តំបន់ភាគខាងកើតខេត្ត Punjab និងតំបន់ភាគពាយព្យខេត្ត Khyber Pakhtunkhwa។ គ្រោះធម្មជាតិនេះបានបង្កក្តីភ័យរន្ធត់ ជាខ្លាំងដល់ប្រជាពលរដ្ឋ ប៉ុន្តែមិនទាន់មាន សេចក្តីរាយការណ៍ណាមួយ បញ្ជាក់ពីចំនួនអ្នកស្លាប់ និងផលខូចខាតនៅឡើយទេ៕

Advertising