(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០នេះ បានផ្ញើលិខិតថ្លែងអំណរគុណដល់ ឧកញ៉ា លី ហួរ និងលោកជំទាវ ដែលបានឧបត្ថម្ភទឹកប្រាក់ចំនួន ២០ម៉ឺនដុល្លារអាមេរិក ដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់សកម្មភាពបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩ ដែលកំពុងបង្កគ្រោះភ័យដល់សុខភាព និងជីវិតរបស់ប្រជាជនកម្ពុជា។

លិខិតរបស់សម្តេចតេជោ ហ៊ុន សែន បានសរសេរថា៖ «វិភាគទានរបស់លោកឧកញ៉ា និង លោកជំទាវ ពិតជាមានតម្លៃសម្រាប់រួមចមណែកក្នុងការប្រយុទ្ធ ទប់ទល់នឹងគ្រោះមហន្តរាយដែលបង្កដោយជំងឺកូវីដ១៩ នៅពេលនេះ នឹងត្រូវបានចង់ចាំទុកដោយរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា»

ខាងក្រោមនេះជាសារលិខិត សម្តេចតេជោ ហ៊ុន សែន៖