(បាងកក)៖ មនុស្សជាង២៥០នាក់បានស្លាប់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ចំនួន២.៤០០ករណី ក្នុងរយៈពេលបួនថ្ងៃដំបូង នៃអំឡុងពេលដែលមានគ្រោះថ្នាក់ខ្ពស់បំផុត ក្នុងរដូវកាលឆ្លងឆ្នាំរបស់ប្រទេសថៃ ដោយការបរិភោគគ្រឿងស្រវឹង នៅតែជាកត្តានាំមុខគេ ដែលបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ បើទោះបីជាមានការចាត់វិធានការណ៍ តឹងរឹងក៏ដោយក្តី នេះបើយោងតាមសេចក្តីរាយការណ៍ របស់ភ្នាក់ងារសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៥។

សូមជម្រាបថា ចំនួនអ្នកស្លាប់ដោយសារ គ្រោះថ្នាក់ចរាចរណ៍ក្នុងរយៈពេល៤ថ្ងៃដំបូង នៃឱកាសថ្ងៃបុណ្យឆ្លងឆ្នាំសកល បានកើតឡើងចំនួន១១,៤ភាគរយបើប្រៀបធៀបនឹង រយៈពេលដូចគ្នាកាលពីឆ្នាំមុន។

សូមជម្រាបថា គិតចាប់ពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៥ ដល់ថ្ងៃទី០១ ខែមករា ឆ្នាំ២០១៦នេះ ខេត្ត Chiang Mai មានចំនួនគ្រោះថ្នាក់ចរាចរណ៍ច្រើនជាងគេ ខណៈដែលខេត្ត Ratchasima ខេត្តChiang Rai ខេត្តSongkhla  និងខេត្តPathum Thani ជាប់ចំណាត់ថ្នាក់ជាខេត្តដែលមានចំនួនអ្នកស្លាប់ខ្ពស់ជាងគេ នេះបើយោងតាមរបាយការណ៍ ពីមជ្ឈមណ្ឌលសុវត្ថិភាព តាមដងផ្លូវរបស់ប្រទេសថៃ៕

Advertising