(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹង ស្ដីពី ការរៀបចំសណ្ដាប់ធ្នាប់ បណ្ដាញខ្សែកាប្លិ៍អាកាសតាមបណ្ដោយផ្លូវជាតិលេខ៤ ស្ថិតនៅខណ្ឌពោធិ៍សែនជ័យ និងខណ្ឌកំបូល ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ។

សេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០នេះ បានឲ្យដឹងថា ដើម្បីលើកកម្ពស់សោភណភាពរាជធានីភ្នំពេញ ឲ្យកាន់តែល្អស្រស់បំព្រងសក្ដិសម ជាបេះដូងនៃព្រះរាជណាចក្រកម្ពុជា ក្រុមការងារចម្រុះរបស់រដ្ឋបាលរាជធានីភ្នំពេញ និងធ្វើការរៀបចំសណ្ដាប់ធ្នាប់ បណ្ដាញខ្សែកាប្លិ៍អាកាស នៅតាមបណ្ដោយផ្លូវជាតិលេខ៤ ចាប់ពីរង្វង់មូលចោមចៅ រហូតដល់ព្រំប្រទល់ខេត្តកណ្ដាល។

សេចក្ដីដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋ ម្ចាស់អាជីវកម្មដ្ឋាន អង្គភាពរដ្ឋ និងបណ្ដាក្រុមហ៊ុនឯកជនទាំងអស់ ដែលកំពុងប្រើប្រាស់បណ្ដាញ ខ្សែកាប្លិ៍អាកាស នៅតាមបណ្ដោយផ្លូវជាតិលេខ៤ ខាងលើនេះ សូមប្រញាប់រួសរាន់រៀបចំរុះរើចេញខ្លួនឯង ក្នុងរយៈពេល០៤សប្ដាហ៍ គិតចាប់ពីថ្ងៃជូនដំណឹង នេះតទៅ។

ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញ៖