(ភ្នំពេញ)៖ នៅព្រលប់ថ្ងៃទី០២ ខែមករា ឆ្នាំ២០១៦នេះ សាលារាជធានីភ្នំពេញ បានសេចក្តីប្រកាសជំរាបជូនអភិបាលខណ្ឌពោធិ៍សែនជ័យ និងអភិបាលខណ្ឌមានជ័យថា សាលារាជធានីភ្នំពេញ មិនអនុញ្ញាតឲ្យមានការជួបជុំរៀបចំពិធីណាមួយ នៅផ្លូវវេងស្រេង នាព្រឹកស្អែកនោះទេ។

ការសេចក្តីប្រកាសជំរាបជូនអភិបាលខណ្ឌពោធិ៍សែនជ័យ និងអភិបាលខណ្ឌមានជ័យ ស្តីពីការហាមឃាត់នេះ ធ្វើឡើងបន្ទាប់ពីមាន សមាគម និងអង្គការក្រៅរដ្ឋាភិបាលមួយចំនួនមានគម្រោងរៀបចំ ការជួបជុំប្រារព្ធពិធីឧទ្ធិសកុសលជូនដល់វិញ្ញាណក្ខន្ធ អ្នកបាត់បង់ជីវិត ក្នុងព្រឹត្តិការណ៍តាមបណ្តោយផ្លូវចោមចៅ (ផ្លូវវេងស្រេង) ។

សូមជំរាបថា សមាគមឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) គ្រោងរៀបចំពិធី​​រម្លឹកវិ​ញ្ញាណក្ខន្ធ​កម្មករ​​ដែលបានស្លាប់ នៅថ្ងៃក្នុងព្រឹត្តិការណ៍កម្មករ​តវ៉ាទាមទារការដំឡើង​ប្រាក់ឈ្នួល ១៦០ដុល្លារ នៅផ្លូវវេងស្រេងកាលពីថ្ងៃទី ០៣ ខែមករា ឆ្នាំ ២០១៤។

នៅក្នុងលិខិតរបស់សាលារាជធានីភ្នំពេញ​ បានបញ្ជាក់ថា៖ ដើម្បីរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ពិសេសបញ្ចៀសនូវការ​កកស្ទះចរាចរណ៍ក្នុង​តំបន់នោះ សាលារាជធានីភ្នំពេញ ៕

ខាងក្រោមនេះជាលិខិតរបស់សាលារាជធានីភ្នំពេញ ជំរាបមកអភិបាលខណ្ឌទាំងពីរ៖