(ភ្នំពេញ)៖ នៅវេលាម៉ោង៦៖៥០នាទី ល្ងាចថ្ងៃទី២ ខែមករា ឆ្នាំ២០១៦ មានយុវជនម្នាក់ បានស្លាប់ភ្លាមៗ នៅនិងកន្លែងកើតហេតុ បន្ទាប់ពីជិះម៉ូតូសង់មួយគ្រឿង តែម្នាក់ឯង ក្នុងល្បឿនយ៉ាងលឿន តាមបណ្តោយផ្លូវវេងស្រេង ត្រង់ច្រកចូលទៅ ភូមិព្រៃល្វាស្ថិត សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ហើយបានទៅបុកនិងខឿនដាក់ចែកផ្លូវ។ បើតាមសាច់ញាតិជនរងគ្រោះ ឈ្មោះ យនវុទ្ធី អាយុ២៤ឆ្នាំ ស្នាក់នៅ ភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

ក្រោយកើតហេតុសព ត្រូវបានសមត្ថកិច្ច ប្រគល់ជូនទៅសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី រីឯម៉ូតូវិញត្រូវបានយកទៅរក្សាទុកនៅ ការិយាល័យនគរនបាលចរាចរផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំការដោះស្រាយបន្តទៀត៕

Advertising