(ភ្នំពេញ)៖ ផ្សារ​​ទំនើប​កសិផល​ឡេង ណាវ៉ាត្រា ដែល​លក់​តែ​​​កសិផល​បន្លែ​​ផ្លែ​ឈើ ត្រី​សាច់​ធម្មជាតិ​ផលិត​ដោយ​កសិករ​ខ្មែរ បាន​ដាក់​ឲ្យ​ដំណើរ​ការ​សាក​ល្បង​ហើយ​ កាល​ប៉ុន្មាន​ថ្ងៃ​មក​នេះ ​ដោយ​ទទួល​បាន​ការ​គាំទ្រ​ជា​ខ្លាំង​ពី​មហាជន។ ក្រៅ​​តែ​គុណភាព ផ្សារ​ទំនើប​មួយ​នេះ​បាន​សម្រួល​ ដល់​ការ​កុម្មង់​ទិញ របស់​អតិថិជន​កាន់​តែ​ងាយ​ស្រួល គឺ​លោក​អ្នក​គ្រាន់​តែ​​ចុច​កុម្ម៉ង់​ទិញ​តាម វិបសាយ ឬ​ Mobile app​ ឬទូរស័ព្ទ​មក​លេខ ០១១ ៤៤៤ ៤៤៤​ សម្រាប់​ប្រព័ន្ធ​ Cellcard ឥតគិតថ្លៃ​ នោះខាង​ភ្នាក់ងារ​​ផ្សារ នឹង​ដឹក​ទំនិញ​ដែល​លោក​អ្នក​កុម្មង់​​​ ជូន​ដល់​ផ្ទះ​​​ដោយ​ឥតគិតថ្លៃ​តែ​ម្ដង​ ក្នុង​រយៈ​ពេល​តែ ២០​នាទីប៉ុណ្ណោះ។

​ជាការពិត សុខភាព​ប្រចាំថ្ងៃ ​ពិតជា​សំខាន់​ណាស់ លោក​អ្នក​ត្រូវ​តែ​ថែរក្សា​ និង​ប្រុង​ប្រយ័ត្ន​ឲ្យ​បាន​មុតមាំ ម៉្យាង​​ជំងឺកូវីត១៩ កំពុង​តែ​វាយ​លុក​ស្ទើរ​ពេញ​ពិភព​លោក​ទៅ​ហើយ ដូច្នេះ​ត្រូវ​តែ​បំប៉ន​សុខភាព​ឲ្យ​រឹង​មាំ តាម​រយៈ​​ការ​បរិភោគ​បន្លែ ផ្លែ​ឈើ​ឲ្យ​បាន​ច្រើន។ ផ្សា​ភ្ជាប់​ពី​តម្រូវ​ការ​របស់​អតិថិជន​បច្ចុប្បន្ន ផ្សារ​ទំនើប​កសិផល​ធម្មជាតិ​ ឡេង ណាវ៉ាត្រា ​មាន​លក់​​បន្លែ ផ្លែ​ឈើ​ ធម្មជាតិ គ្មាន​ជាតិ​គីមី​ នាំឲ្យ​ប៉ះ​ពាល់​សុខភាព។ ដូច​នេះ​​​សម្រាប់​លោក​អ្នក​ដែល​មិន​ចង់​​ចេញ​ក្រៅ​ផ្ទះ ធ្វើ​បាយ​ម្ហូប​ពិសារ​ជុំ​គ្រួសារ គឺ​ពិត​ជា​ងាយ​ស្រួល​ណាស់ ដែល​មាន​សេវាកម្ម​ដឹក​​ជញ្ជូន​ដល់​ផ្ទះ​បែប​នេះ។

-សម្រាប់​​ទីតាំង​ផ្សារ គឺស្ថិត​នៅ​អាគារ #S៣-១៧ អគារអូឡាំព្យា ផ្លូវ​ឧកញ៉ាទេពផន (១៨២) សង្កាត់វាលវង់ ខណ្ឌ​៧មករា​ រាជធានីភ្នំពេញ។ -Mobile App (Playstore)​៖ Navatra Market «សូមដោនឡូត»។
-លេខ​ទូរស័ព្ទ​កុម្ម៉ង់​ទិញ​៖ ​០១១ ៤៤៤ ៤៤៤​ (សម្រាប់ Cellcard ឥតគិតថ្លៃ)៕