(កំពង់ឆ្នាំង)៖ រថយន្តកូរ៉េចំណុះ២,៥តោនមួយគ្រឿង ត្រូវបានកម្លាំងសមត្ថកិច្ច ចាប់បាននៅ រសៀលថ្ងៃទី២ ខែមករា ឆ្នាំ២០១៦ ក្រោយរកឃើញថា មានដឹកឈើប្រភេទធ្នង់ ជាច្រើនដុំ ដែលធ្វើដំណើរចេញពី ស្រុកកំពង់លែង ឆ្ពោះមកទីរួមខេត្តកំពង់ឆ្នាំង។

ភ្នាក់ងារ Fresh News បានរាយការណ៍ថា រថយន្តកូរ៉េមួយគ្រឿងនេះ បានដឹកឈើធ្នង់ឆ្លងតាមសាឡាង ពេលមកដល់ ច្រាំងទន្លេភ្លាម ត្រូវបានប្រជាពលរដ្ឋរាយការណ៍ ទៅសមត្ថកិច្ចពេលនោះ ព្រះរាជអាជ្ញា បានបញ្ជាឲ្យកម្លាំងសមត្ថកិច្ច ជាច្រើននាក់ ចុះមកចាប់តែម្តង។

យ៉ាងណាក៏ដោយ សមត្ថកិច្ចមិនទាន់បានបញ្ជាក់ថា ម្ចាស់ឈើមានឈ្មោះអ្វី នោះឡើយ និងចំនួនម៉ែត្រគូបប៉ុន្មានដែរ ដោយបច្ចុប្បន្នត្រូវ បានយកទៅរក្សាទុក នៅកន្លែងរដ្ឋបាលព្រៃឈើ ដើម្បីចាត់ការតាមនីតិវិធី៕

Advertising