(ភ្នំពេញ)៖ ដោយមើលឃើញ ពីផលប៉ះពាល់ នៃការរីករាយដាលជាសកល នៃជំងឺផ្លូវដង្ហើមកូរ៉ូណា (កូរីដ-១៩) នាពេលបច្ចុប្បន្នក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមផ្អាកការចូលទស្សនាសារមន្ទីរទូទាំងប្រទេស ចាប់ពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ នេះតទៅ។

តាមសេចក្ដីជូនដំណឹង របស់ក្រសួងវប្បធម៌ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០នេះ បានបញ្ជាក់ថា ចំពោះការបើកឲ្យចូលទស្សនាសារមន្ទីរឡើងវិញ ក្រសួងនឹងជូនដំណឹងនាពេលក្រោយ៕