(ភ្នំពេញ)៖ សមាគមឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) គ្រោងរៀបចំពិធី​​រម្លឹកវិ​ញ្ញាណក្ខន្ធ​កម្មករ​​ដែលបានស្លាប់ នៅថ្ងៃក្នុងព្រឹត្តិការណ៍កម្មករតវ៉ាទាមទារការដំឡើងប្រាក់ឈ្នួល ១៦០ដុល្លារ នៅផ្លូវវេងស្រេងកាលពីថ្ងៃទី ០៣ ខែមករា ឆ្នាំ ២០១៤ ។

ពីធីរម្លឹកវិញាណក្ខន្ធដល់កម្មករនេះ ធ្វើឡើង នៅព្រឹកថ្ងៃទី ០៣ ខែមករា ឆ្នាំ ២០១៦ ស្អែក។កម្មវិធីនេះ ធ្វើឡើង ក្នុងគោលបំណងគោរពវិញ្ញាណក្ខន្ធកម្មករទាំង ០៥នាក់ ដែលបានបាត់បង់ជីវិត ដោយការបាញ់បង្រ្កាបរបស់ក្រុមសមត្ថកិច្ចលើក្រុមបាតុករ ហើយក៏អនុញ្ញាតិឱ្យក្រុមគ្រួសារសាច់ញាតិជងរងគ្រោះ បាន​ថ្លែង​​សារ​​​ស្វែងរកយុត្តិធម៌ដល់ជនរងគ្រោះនៅថ្ងៃដដែលនោះផងដែរ។

កម្មវិធីដែលគ្រោងធ្វើនៅថ្ងៃស្អេក គឺគ្រាន់តែធ្វើពិធីសូត្រមន្តរយៈពេលខ្លី ដើម្បីរំលឹកដល់អ្នក ដែលបាត់បង់ជីវិត និងរំលឹកការចង់ចាំនៃព្រឹត្តិការណ៍នោះ។ ក្រុម​អ្នកចូលរូមទាំងអស់នឹងធ្វើពិធីនេះ នៅផ្លូវសួនឧស្សាហកម្ម កាណាឌីយ៉ា និងសួនឧស្សាហកម្មវឌ្ឍនៈ។នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោក វ៉ន ពៅ ប្រធាន​សមាគមឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ៕

Advertising