(ភ្នំពេញ)៖ ក្បឿង ជីប ម៉ុង របស់ក្រុមហ៊ុន ជីប ម៉ុង អ៊ីដាស្ទ្រីស៍ ដែលកំពុងមានវត្តមានលើទីផ្សារ ទទួលបានការគាំទ្រជាបន្តបន្ទាប់ ព្រោះហេតុផល៦យ៉ាង។

នេះគឺជាហេតុផលទាំង៦យ៉ាង ដែលលោកអ្នកគួរជ្រើសរើសប្រើប្រាស់ក្បឿង ជីប ម៉ុង៖

*មានក្បឿងបេតុងគ្រប់ប្រភេទ គ្រប់ពណ៌ និងគ្រប់ជម្រើសសម្រាប់ការងារដំបូល។

*ក្បឿងបេតុង ជីប ម៉ុង ជាក្បឿងបេតុងល្អបំផុត អាចការពារសំឡេងរំខានបានល្អឥតខ្ចោះ បើទោះជាសំឡេងខ្យល់កន្រ្តាក់ ឬសំឡេងតំណក់ទឹកភ្លៀង។

*ទឹកភ្លៀងដែលហូរកាត់ដំបូលក្បឿង ជីប ម៉ុង អាចប្រើប្រាស់ដោយសុវត្ថិភាព។

*ក្បឿងបេតុង ជីប ម៉ុង ធន់នឹងសំណើមបានល្អ ព្រោះមានសន្លឹកគងលើគ្នាច្រើនស្រទាប់ ដែលអាចការពារសំណើមបានយ៉ាងប្រសើរ និងមិនជ្រាបទឹកចូលគេហដ្ឋានឡើយ។

*ក្បឿងបេតុង ជីប ម៉ុង មានសភាពធន់នឹងការប្រែប្រួលអាកាសធាតុ ជាពិសេសនៅតំបន់ខ្យល់ខ្លាំង តំបន់ឆ្នេរ និងទីតាំងដែលមានសីតុណ្ហភាពខ្ពស់។

*ក្បឿងបេតុង ជីប ម៉ុង ការពារកម្តៅ មិនងាយឆាបឆេះ ធន់នឹងកម្តៅបានល្អ និងមិនចម្លងអគ្គិសនី។

ក្រុមហ៊ុន ជីប ម៉ុង អ៊ីនដាស្ទ្រីស៍ បាននឹងកំពុងខិតខំប្រឹងប្រែងដើម្បីផ្តល់ជូនម្ចាស់ផ្ទះ និងម្ចាស់គម្រោងសាងសង់នៅក្នុងប្រទេសកម្ពុជានូវផលិតផលក្បឿងលំដាប់ពិភពលោក និងផ្ដល់ដំណោះស្រាយដ៏ប្រសើរក្នុងការសាងសង់ ដែលផលិតដោយរោងចក្របំពាក់ដោយបច្ចេកវិទ្យាទំនើបចុងក្រោយរបស់អ៊ីតាលី និងប្រើប្រាស់វត្ថុធាតុដើមដ៏ល្អឥតខ្ចោះក្នុងការផលិត៕